ពត៍មានថ្មីៗ

យុវជន ដែលស្លាប់ខ្លួនទាំងវ័យក្មេង ហើយបាត់គ្រឿងក្នុងរកមិនឃើញនោះ ឥលូវនេះដឹងការពិតហើយគឺ​....

ថៃ៖ និស្សិតវ័យ១៨ឆ្នាំ នៃសាលាយោធាជាន់ខ្ពស់ថៃម្នាក់មានឈ្មោះថា Pakapong Tanyakan បានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង ហើយសាកសពរបស់គេត្រូវបានបញ្ចូនទៅដល់ផ្ទះ និងត្រូវបានខាងសាលាយោធាប្រាប់ថា គាត់បានស្លាប់ដោយបញ្ហាបេះដូង និងខួរក្បាល។ យ៉ាងណាក្តី ការស្លាប់នេះបានបង្កឲ្យមានចម្ងល់យ៉ាងខ្លាំង ដោយសារតែអវយវៈមួយចំនួនក្នុងរាងកាយរបស់គាត់បានបាត់ចេញពីរាងកាយ។



 

 

ចម្ងល់នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសារព័ត៌មានថៃ។ មហាជនទូទៅបានទទួចឲ្យខាងសាលាយោធាត្រូវតែមានការបញ្ជាក់ឲ្យបានច្បាស់លាស់ជុំវិញបញ្ហានេះ។ ហើយទីបំផុតខាងតំណាងរបស់សាលាយោធាថៃបានចេញមុខមកបកស្រាយជុំវិញបញ្ហាខាងលើនេះជាសាធារណៈហើយ។ បើយោងតាមលោក Notthapol Boonngarm ដែលជាមេបញ្ជាការកងអនុសេនាធិការដ្ឋានក្នុងសាលាយោធាខាងលើបានឲ្យដឹងថា និស្សិតខាងលើនេះមិនបានគោរពវិន័យរបស់សាលាជាច្រើនដងមុននឹងគេស្លាប់នេះ ហើយចំពោះសុខភាពរាងកាយវិញ គេហាក់មិនបង្ហាញឲ្យមានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេមុនពេលស្លាប់នោះទេ ពោលគឺគេនៅតែបន្តសកម្មភាពដូចធម្មតា ហើយស្រាប់តែពេលជំងឺធ្វើទុក្ខគឺដាច់ខ្យល់ស្លាប់តែម្តង។ ហេតុដូចនេះហើយខាងសាលាក៏មានចម្ងល់ដែរ ទើបសម្រេចដកយកអវយវៈមួយចំនួនរបស់គេ ដើម្បីទុកពិសោធន៍ និងសិក្សាស្វែងរកមូលហេតុពិតប្រាកដ តាមក្បួនវេជ្ជសាស្ត្រតែប៉ុណ្ណោះ មិនមានគោលបំណង់អាក្រក់អ្វីផ្សេងទោះទេ៕



 

 


 

ប្រភព៖ coconuts

No comments