រឿងអកុសល២ករណីបានកើតឡើងក្នុងពិធីបុណ្យ សាន ស្រីឡៃ ធ្វើអោយមហាជនផ្ទុះកំហឹងកក្រើកពេញហ្វ៊េកបុក….
មុនពេលសពរបស់អតីតតារាចម្រៀង សាន ស្រឡៃ ត្រូវបានបូជានៅព្រឹកនេះ បញ្ហាធំៗ២បានផ្ទុះកម្តៅឡើងយ៉ាងខ្លាំងកាលពីយប់មិញ។
បញ្ហាទី១គឺ អាចារ្យវត្តសែនសុខ បានទារលុយពីក្រុមហ៊ុនហង្សមាស ថ្លៃតម្កល់សពរបស់ ស្រីឡៃ បើមិនដូច្នោះត្រូវលើសពចេញពីទីតាំងតម្កល់។
លោក មាស រិទ្ធី អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាស បានបញ្ជាក់ថា អាចារ្យប្រចាំវត្តសែនសុខ បានទាមទារលុយដូចជា៖
ប្រគេនដល់វត្តសម្រាប់តម្កល់សព ១២៥០ដុល្លារ
អាចារ្យយោគី ៥០០ដុល្លារ
សម្រាប់វត្តចាត់ចែងពិធី ៧០០ដុល្លារ
ក្ដារមឈូស ១៥០ដុល្លារ។
លោក មាស រិទ្ធី បានបញ្ជាក់ប្រាប់សារព័ត៌មាន ថា ការទាមទារលុយថ្លៃតម្កល់សពនេះ ខាងវត្តសែនសុខមិនបានដឹងរឿងនេះទេ គឺបុគ្គលអាចារ្យតែម្ដង ហើយបុគ្គលអាចារ្យរូបនោះបានអះអាងខ្លួនឯងថា ជាអាចារ្យមកពីវាំងទៀតផង។ ក្រោយពីផ្ទុះព័ត៌មាននេះ ព្រះចៅអធិការវត្តក៏បានចេញអះអាងដែរថា នេះជារឿងបុគ្គល វត្តមិនមានគោលការណ៍យកលុយពីបុណ្យសពឡើយ។ ព្រះចៅអធិការក៏មានសង្ឃដីកាបន្តថា ករណីមានអាចារ្យទៅទារលុយ ថ្លៃតម្កល់សពនេះ គឺព្រះអង្គមិនបានដឹងឡើយ ហើយអាចារ្យរូបនេះ ក៏មិនមែនជាអាចារ្យប្រចាំវត្តសែនសុខដែរ។ អាចា្យប្រចាំវត្តមានចំនួន៩នាក់ ហើយព្រះអង្គបានសុំឲ្យ៥នាក់ មកជួយរៀបចំចាត់ចែងពិធីបុណ្យសពនេះ រីឯ៤នាក់ ផ្សេងទៀតជាប់ទៅបុណ្យសពប្រជាពលរដ្ឋផ្សេង។ បន្ទាប់ពីមានជម្លោះលើករណីទាមទារលុយនោះ លោក មាស រិទ្វី បានទូរស័ព្ទស្នើសុំការអន្តរាគមន៍ពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌសែនសុខផងដែរ។ បញ្ហាទី២៖ មហាជនមានការខឹងសម្បារចំពោះទង្វើអសីលធម៌របស់មន្ត្រីនគរបាលកោសល្យវិច័យមួយចំនួន ដែលថតរូបអាក្រាតសពតារាចម្រៀង សាន ស្រីឡៃ បង្ហោះពេញ Facebook។ អ្នកគាំទ្រ និងប្រជាពលរដ្ឋកម្ពុជាជាច្រើនបានផ្ទុះការខឹងសម្បារជាពន់ពេក ព្រោះក្រោយធ្វើកោសល្យវិច័យលើសពតារាចម្រៀង សាន ស្រីឡៃ តាមនីតិវិធីច្បាប់ មន្ត្រីសមត្ថកិច្ចមួយចំនួនដែលគ្មានសីលធម៌ និងគ្មានក្រមសីលធម៌ក្នុងខ្លួន បាននាំគ្នាថតរូបភាពអាក្រាត ២-៣សន្លឹក ផ្នែកខាងមុខរបស់សព បង្ហោះចែកចាយគ្នាមើលពេញយ៉ាងសប្បាយពាសពេញក្រុមមួយក្នុង Facebook។ មិនត្រឹមតែប៉ុណ្ណោះ មហាជនក៏បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច តាមស្វែងរកមន្ត្រីកោសល្យវិច័យដែលថតរូបនោះ មកន្ទាទោសតាមច្បាប់ ដើម្បីឲ្យសមនឹងទង្វើរបស់ពួកគេ៕

No comments