ហូសចិត្តអាចារ្យ៖ 2600$ ទើបអាចតម្កល់សពនៅក្នុងវត្តសែនសុខបាន បើមិនឲ្យលុយ យកសព សាន ស្រីឡៃ ទៅ......!
អស្ចារ្យ !! មុនស្លាប់ត្រូវរកលុយទុកអោយក្រុមគ្រួសារ2600$(ពីពាន់ប្រាំមួយរយដុល្លារ)ទើបអាចតម្កល់សពនៅក្នុងបរិវេណវត្តសែនសុខបាន។ ជាក់ស្តែងការតម្កល់សពតារាចម្រៀង សាន ស្រីឡៃ បាន អាចារ្យប្រចាំវត្តសែនសុខ ទាមទារលុយថ្លៃតម្កល់សព, ថ្លៃអាចារ្យ, ថ្លៃរៀបចំពិធី និងក្តារមឈូស រហូតដល់២៦០០ដុល្លាអាមេរិក ហើយបានពោលពាក្យមាក់ងាយដល់ក្រុមហ៊ុនហង្សមាសធ្ងន់ៗ ព្រមទាំងបាននិយាយថា ប្រសិនបើមិនឲ្យលុយទេ សូមយកសពទៅវិញ។ ពិធីបុណ្យសពដែលត្រូវបានក្រុមហ៊ុនហង្សមាសអះអាងធានារ៉ាប់រងទាំងស្រុង ហើយដែលកំពុងប្រព្រឹត្តទៅនៅ ឡើយនោះ ស្រាប់តែបែកធ្លាយអាចារ្យប្រចាំវត្តសែនសុខ ឈ្មោះ មាស សំណាង ដែលបានទាមទារលុយសរុប២៦០០ដុល្លារ ដែលក្នុងនោះមានប្រគេនចំពោះវត្តសម្រាប់តម្កល់សព ១២៥០ដុល្លា អាចារ្យយោគី ៥០០ដុល្លា សម្រាប់វត្តចាត់ចែងពិធី៧០០ដុល្លា និងថ្លៃក្តារមឈូស ១៥០ដុល្លា ៕ រំលឹក៖ អំពើឃាតកម្មលើតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ ត្រូវអតីតប្តីបាញ់សម្លាប់ចំនួន៣គ្រាប់ បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ខ្មាន់កាំភ្លើងគឺជាប្ដីរបស់ស្ដ្រីរងគ្រោះតែម្តង បច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ ៕









No comments