ពត៍មានថ្មីៗ

អុញនោះ ! បន្ទាប់ពីមានការិះគន់ខ្លួន...ពេជ្រ ថៃ ទ្រាំលែងបានហើយ ក៍បញ្ចេញសារមួយជួនលោក.....ថា



បន្ទាប់ពី មានលេចចេញព័ត៌មានថា ការពិត ពេជ្រ ថៃ មិនមែនមានអាយុ១២ឆ្នាំ ដូចការប្រកាសក្នុងកម្មវិធីប្រលងទេ គឺគេមានអាយុ១៥ ឈានចូល១៦ឆ្នាំ គឺស្មើនឹងមនុស្សវ័យជំទង់ ឬពេញកំលោះទៅហើយ គ្រាន់តែគេមានជំងឺក្រិន មើលទៅរាងតូចល្អិតតែប៉ុណ្ណោះ ធ្វើឲ្យបណ្ដាសារព័ត៌មាន ក្នុងស្រុកជាច្រើនបានចុះផ្សាយយ៉ាងព្រោងព្រាត ។ នៅមុននេះបន្តិច យោងតាមផេគមួយដែលមានឈ្មោះថា Pich Thai ដែលមានអ្នកចុច Likes ដល់ទៅជាងពីរសែននាក់ និងតែងតែផូសរូបពេជ្រ ថៃ ជាញឹកញាប់ ថ្មីៗ បានបញ្ចេញសារមួយ​ដោយមានន័យថា ពេលនេះប្អូនប្រុសហត់ខ្លាំងណាស់ ឈឺក្បាលខ្លាំងណាស់ ហើយបានបន្តទៀតថា កាលណាទើបចប់ល្អទៅ។ តាមរយៈសារមួយឃ្លារបស់កុមារា ពេជ្រ ថៃ ខាងលើនេះ ហាក់បីដូចជាកំពុងបង្ហាញអារម្មណ៍ ក៍ដូចជាប្រតិកម្មជាមួយនឹងអ្នកដែលចាំរិះគន់ប្អូន ។ ជាមួយគ្នានេះផងដែរ តាមរយៈការបញ្ចេញមតិ លើសារមួយនេះ ក៍មានអ្នកចាំគាំទ្រ ប្អូនជាច្រើន ដោយបានកើតជាក្ដីអាណិត អាសូរ និងថែមទាំងលើកទឹកចិត្តដល់ប្អូនប្រុស ថា ឱ្យខិតខំតស៊ូ ព្យាយាម ហើយកុំគិតពីអ្នកដែលតាមឈ្នានីសអី។



 

 សូមបញ្ជាក់ថា ព័ត៌មាននេះខាងលើទាក់ទងនឹងអាយុរបស់ប្អូន ដ្បិតតែមិនទាន់មាន​បុគ្គល​ណាម្នាក់ចេញមុខបញ្ជាក់ច្បាស់ តែបើតាមព័ត៌មានពីអ្នកភូមិ ជ្រៃ១ ឃុំជ្រៃ ស្រុក មោងឫស្សី ខេត្តបាត់ដំបង ទីដែល ពេជ្រ ថៃ រស់នៅ​បានធ្លាយថា ពេជ្រ ថៃ មានជំងឺក្រិន ហើយគេរៀនដល់ថ្នាក់ទី៧ ចូលទី០៨ហើយ។ រីឯរឿងមួយទៀតគឺក្មេងៗដែលមានអាយុ១៥ឆ្នាំ សុទ្ធតែកើតក្រោយ ពេជ្រ ថៃ ទាំងអស់ ហើយមូលហេតុដែល គេបន្ថយអាយុត្រឹម១២ឆ្នាំ​ ព្រោះក្លាយខុសលក្ខត្តិកៈកម្មវិធី The Voice kids Cambodia។

No comments