ពត៍មានថ្មីៗ

( ល្បីពេញប្រទេស ) ភ្ជាប់​ពាក្យ​ជំនូន​លុយ​សុទ្ធ ២ដុំ​នៅ​កំពត កក្រើក​បណ្ដាញ​សង្គម​ព្រោះ​តែ​ម្ដាតជីវ៉ាលង់នឹងទឹកប្រាក់ ២ ម៉ឺនដុល្លារ



ស្នេហា​មិន​ប្រកាន់​វ័យ ជា​ប្ដី​ប្រពន្ធ​មិន​គិត​អាយុ ប៉ុន្តែ​ទស្សនៈ​នេះ​ត្រូវ​បាន​មហាជន​ភាគ​ច្រើន​ច្រាន​ចោល ដោយ​គិត​ថា​មក​ពី​ទឹក​លុយ​ទៅ​វិញ។ ជាក់​ស្ដែង គូ​ដណ្ដឹង​មួយ​គូ​នៅ​ខេត្ត​កំពត​បាន​ក្លាយ​ជា​ប្រធាន​បទ​របស់​អ្នក​លេង​បណ្ដាញ​សង្គម បន្ទាប់​ពី​មើល​ឃើញ​គម្លាត​អាយុ​អ្នក​ទាំង២ ហាក់​ឆ្ងាយ​បន្តិច។ ការ​ភ្ជាប់​ពាក្យ​នេះ ធ្វើ​ឡើង​នៅ​ភូមិ​សុវណ្ណសាគរ ឃុំ​កំពង់កណ្ដាល ក្រុង​កំពត ខេត្ត​កំពត ខណៈ​កូន​កំលោះ​ជា​អ្នក​ខេត្ត​ព្រះសីហនុ។

   
កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ គណនី Facebook មួយ​ឈ្មោះ Pich Manavy បាន​បង្ហោះ​រូប​ភាព​ប៉ុន្មាន​សន្លឹក​ដោយ​សរសេរ​ថា៖ “11.10.2017 ភ្ជាប់​ពាក្យ​ក្មួយ​ស្រី​នៅ​ភូមិសុវណ្ណសាគ ខេត្ត​កំពត​យើង​នឹង. សូម​អោយ​ក្មួយ​ទាំង2ជួបនិងសំណាងល្អៗ។”
   
រូប​ភាព​ពាក់​ចិញ្ចៀន មាន​បង្ហាញ​ទាំង​លុយ​សុទ្ធ ២​ដុំ ដែល​គេ​អាច​ប្រមាណ​ថា​មាន​ចំនួន ២​ម៉ឺន​ដុល្លារ។ អ្វី​ដែល​មហាជន​ចាប់​អារម្មណ៍ គឺ​កូន​កំលោះ​ហាក់​ចាស់​បន្តិច​គឺ​វ័យ មិន​ក្រោម ៤០​ឆ្នាំ​ឡើយ ឯ​ខាង​កូន​ក្រមុំ​មាន​វ័យ​ប្រហែល ២០​ឆ្នាំ​ប៉ុណ្ណោះ។ ក្រោយ​បង្ហោះ​ភ្លាម មាន​អ្នក​ចែក​រំលែក ព្រម​ទាំង Comment បញ្ចេញ​មតិ​ផ្សេង​គ្នា ដោយ​អ្នក​ខ្លះ​លើក​ឡើង​ថា អាយុ​គ្រាន់​តែ​ជា​តួរ​លេខ ហើយ​បើ​ស្រលាញ់​គ្នា នោះ​នឹង​មាន​សុភ​មង្គល។ ចំណែក​អ្នក​ខ្លះ​ទៀត បាន​រិះ​គន់​ថា ដោយ​សារ​ដុល្លារ ទើប​ឪពុក​ម្ដាយ​បង្ខំ​កូន​ស្រី។ យុវជន​ម្នាក់​ក្នុង​ចំណោម​នោះ បាន Comment ថា៖ “ខាង​ស្រី​ដឹង​តា​ធ្វើការ​ធ្ងន់​ហើយ”។









ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

No comments