បើយោងគណនីហ្វេសប៊ុក៖ Panha Sith
ព្រះអេីយម្តេចបានអូនទៅចោលបងស្រី ឡៃ ហេតុអី 😭បងមិនជឿទេ គេកុហកបងទេ លោកអេីយ 😭😭
គួររំលឺកផងដែរថា ៖ ភ្នំពេញ៖ ហេតុការណ៍ដ៏កក្រើកនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០១៧ នៅក្នុងមន្ទីរពេទ្យសំរាកព្យាបាល វ៉ាយតាឡុងហ្គា ជាគ្លីនិកកែសម្ជស្ស ស្ថិតនៅក្បែរ ស្ថានីយទូរទស្សន៍អប្សរា តាមបណ្តោយផ្លូវ៣៦០កែងផ្លូវ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

គួររំលឹកថា តារាចម្រៀងសាន ស្រីឡៃ គឺជាអតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធី លំដាប់ពិភពលោក “The Voice Cambodia” រដូវកាលទី២ និងជាកូនក្រុម របស់គ្រូបង្វឹក (Coach) ពេជ្រ សោភា ដែលត្រូវបានគ្រូបង្វឹក ពេជ្រ សោភា ជ្រើសរើសឱ្យឈានចូលដល់ការ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ។ ប៉ុន្តែ ទោះជាមិនបានលើកពាន “The Voice Cambodia” ក៏សាន ស្រីឡៃ ត្រូវបានក្រុមហ៊ុនហង្សមាស ផ្តល់ឱកាសឱ្យបានក្លាយជាតារាចម្រៀង ប្រចាំផលិតកម្ម We Production ដែលជា សាខារបស់ហង្សមាសផងដែរ។ ក្រៅពីអាជីព ជាតារាចម្រៀង សាន ស្រីឡៃ ក៏កំពុងសម្តែង ភាពយន្តឱ្យផលិតកម្មហង្សមាស ក្នុងរឿង “បិសាចគួរឱ្យស្រលាញ់” ប៉ុន្តែខណៈពេលដែលអាជីព សិល្បៈរបស់នាង កំពុងរលូនល្អ ស្រាប់តែជួប គ្រោះអកុសល ត្រូវអតីតប្តីបាញ់សម្លាប់យ៉ាង ឃោរឃៅនៅពេលនេះ។
ជុំវិញករណី បាញ់សម្លាប់តារាចម្រៀងស្រី យ៉ាងសាហាវឃោរឃៅខាងលើនេះ យើងធ្វើការសន្និដ្ឋានថាគឺដោយសារប្ដីរបស់នាង មានការកើតភ្លើងប្រច័ណ្ណខ្លាំងពេក។
No comments