ពត៍មានថ្មីៗ

ចន្ទល់ពងមាន់ ជួយរក្សាគភ៌ អោយកូនកើតបានស្រួល ឆ្លងទន្លេហូបកុំអោយឈឺចង្កេះ ជំនួយបេះដូង។



ចន្ទល់ពងមាន់ ជាចុល្លព្រឹក្សដែលមានកំពស់ពី២-៥ម សំបកដើមមានស្នាមប្រេះកាតើទទឹង មានពណ៌ ប្រផេះ។



 





ស្លឹក ៖ ទោលដុះទល់ទអរាងស៊ុតត្រឡប់ ឬទ្រវែងគែបស្លឹកពេញ ស្លឹកច្រើនដុះជាកញ្ចុំនៅចុងមែក



 





ផ្កា ៖ ចេញនៅចុងមែក មាន៥ត្របក ពណ៌ស ពេលជិតរោយមានពណ៌លឿងទុំ។



 





ផ្លែ ៖ នៅចុងមែក មានំួយទៅបួនផ្លែ រាងមូលជាផ្លែសាច់ មានពណ៌ទ្នោតអុចៗស មានគ្រាប់ច្រើន។



 







ផ្នែកប្រើប្រាស់ ៖ ដើម។



 




 

សមាសធាតុគីមី ៖ មិនទាន់មានការស្រាវជ្រាវនៅឡើយ។


 


 
 ការព្យាបាល ៖ រក្សា

គភ៌ អោយកូនកើតបានស្រួល ឆ្លងទន្លេហូបកុំអោយឈឺចង្កេះ ជំនួយបេះដូង។


 


 

កំរិតប្រើ ៖ ស្ងួត ១៥-៣០ក្រាម ដាំផឹក។


 




 

ប្រភព៖ មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្របូរាណ 
 ប្រភព៖ អ៊ាង សុផល្លែត

No comments