ហេតុផលអ្វីខ្លះ ណ៎ បានវៃគ្នាផ្អើល!ក្រុមរាំទេពបូព្រឹក្សវៃក្រុមរាំពេជ្រសោភា តែទេពបូព្រឹក្សសុំកុំអោយចុះផ្សាយ
វៃគ្នាផ្អើល!ក្រុមរាំទេពបូព្រឹក្សវៃក្រុមរាំពេជ្រសោភា តែទេពបូព្រឹក្សសុំកុំអោយចុះផ្សាយកាលពីរាត្រីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំថ្ងៃបុណ្យអុំទូករាត្រីទី២ ដែលកន្លងផុតទៅថ្មីៗនេះ នៅខាងក្រោយឆាកតន្រ្ដីខារ៉ាបាវ របស់ហង្សមាស ស្រាប់តែមានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែគេផ្អើលថា ក្រុមរាំរបស់ទេព បូព្រឹក្ស វ៉ៃក្រុមរាំរបស់ពេជ្រ សោភា រហូតដល់មានរបួសធ្ងន់ទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ពោលគឺនៅពេលដែលចប់ការប្រគំតន្ដ្រី ហើយក្រុមរាំត្រូវបានតារាចម្រៀងបើកលុយឲ្យរៀងៗខ្លួន ដើម្បីឲ្យពួកគេទៅផ្ទះ។ប៉ុន្ដែភ្លាមៗនោះ ស្រាប់តែមានសំឡេងខ្លាំងៗស្រែកឡើងនៅឆាកតន្ដ្រីខារ៉ាបាវនៅសួនច្បារវត្តបទុមវតី នោះ ខណៈដែលអ្នកថតរូបយើងបាននៅជិតហេតុការណ៍នោះដែរដោយមានសំឡេងស្រែកថា ជួយផងៗ!!! វ៉ៃគ្នាហើយ ធ្វើឲ្យអ្នករាំរបស់តារាចម្រៀងខ្លះបានចេញមកមើល ហើយពួកគេបានប្រាប់អ្នកយកព័ត៌មានយើងថា អ្នករាំរបស់ទេព បូព្រឹក្ស ឈ្មោះភីង គី វ៉ៃទៅលើអ្នករាំរបស់ពេជ្រ សោភា ម្នាក់ ឈ្មោះ និគី ហើយថែមទាំងទះកំផ្លៀងផង និងច្របាច់កផងដែរ។
ទេព បូព្រឹក្ស ហៅស្រីនិច្ច ថ្លែងថា ”អូបង! កុំចុះរឿងហ្នឹងអីបង ខ្ញុំមិនចង់ឲ្យមានការចេញផ្សាយរឿងអីចឹងទេ។ និយាយត្រង់ទៅ ខ្ញុំមិនបានដឹងហេតុការណ៍នេះទាល់តែសោះ ពេលច្រៀងចប់ គឺបើកលុយទៅផ្ទះហើយបង ហើយជាធម្មតាក្រុមរាំខ្ញុំមានប្រធានក្រុមគេអ្នកគ្រប់គ្រង អីចឹងបើមានរឿងអីចឹងមែន មេក្រុមរាំខ្ញុំ គេប្រាប់ខ្ញុំហើយ តែហ្នឹងអត់មានអ្នកណានិយាយអីថា ក្រុមរាំខ្ញុំបានឈ្លោះគ្នាអីជាមួយអ្នកណាផងហ្នឹង។ហើយពេជ្រ សោភា ក៏បាននិយាយខ្លីថា “រឿងហ្នឹង ខ្ញុំនៅហ្នុងដែរ តែខ្ញុំអត់មានការអន់ចិត្តខ្លាចគេវ៉ៃខ្ញុំអី អត់មានទេ។ និយាយទៅក្រុមរាំរបស់ខ្ញុំ គឺមានមេក្រុមជាអ្នកគ្រប់គ្រង ខ្ញុំជាអ្នកចម្រៀង មិនទៅចេញមុខជំនួសអីទេ គ្រាន់តែថាឮមានរឿងអីចឹងមែន។ ឥឡូវខ្ញុំកំពុងតែថតមិនអាចនិយាយរឿងគេវ៉ៃគ្នាអីបានទេ ព្រោះខ្ញុំមិនដែលមានទំនាស់ជាមួយអ្នកណាទេ ហើយខ្ញុំតែងតែអប់រំកូនក្រុមខ្ញុំ បើមានរឿងអីកុំឲ្យតបតឲ្យសោះ”។
បើតាមអ្នករាំម្នាក់របស់លោកព្រាប សុវត្ថិ ដែលនៅក្បែរហេតុការណ៍នោះបានបង្ហើបឲ្យដឹងថា គេឃើញអ្នករាំរបស់បូព្រឹក្ស ឈ្មោះភីងគី ទៅវ៉ៃលើអ្នករាំរបស់ពេជ្រ សោភា ឈ្មោះ និគី នោះ ទាំងកម្រោលតែម្ដង គឺហាក់ដូចជាមានគំនុំអីជាមួយគ្នាអីចឹង ហើយធម្មតា ភីងគី គឺជាប្រុស ទោះជាតែងខ្លួនជាស្រី ក៏នៅតែជាប្រុសដែរ អីចឹងប្រុសមិនសមទៅវ៉ៃស្រីឡើយ និងមើលទៅពួកគេហាក់ដូចជាមានគំនុំជាមួយគ្នាតាំងពីពេលណាមកអីចឹង ព្រោះគ្រាន់តែ និគី ដើរចេញរៀបទៅផ្ទះ ហើយមើលមុខ ភីងគី បន្ដិច ស្រាប់តែ ភីងគី វ៉ៃផ្អើលពេញឆាកតន្ដ្រីតែម្ដង។ដោយឡែកទាក់ទងនឹងរឿងដែលក្រុមរាំទេព បូព្រឹក្ស បានវ៉ៃទៅលើក្រុមរាំរបស់ពេជ្រ សោភា មានរបួសនោះ ត្រូវបានប្រភពនៅកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានយើងថា ក្រុមរាំរបស់បូព្រឹក្ស គឺចង់បំបាក់ទៅលើក្រុមរាំរបស់សោភា តែម្ដង ព្រោះថ្ងៃនោះ សោភា បានយកក្រុមរាំទៅរហូតដល់១២នាក់ឯណោះ ហើយពួកគេមានការរាំ សម្ដែង និងរាំហាក់ដូចជាមានភាពរស់រវើកល្អជាងក្រុមរាំរបស់បូព្រឹក្សទើបធ្វើឲ្យមានជម្លោះបែបនេះតែម្ដង។ប៉ុន្ដែយ៉ាងណា ប្រភពបានឲ្យដឹងថា ក្រោយមានរឿងជម្លោះនេះមក ក្រុមរាំរបស់បូព្រឹក្ស ឈ្មោះភីងគី នោះ បានសុំទោសបូព្រឹក្ស ហើយសន្យាថា នឹងមិនឲ្យមានរឿងទាស់ទែងគ្នាបែបនេះនៅពេលក្រោយទៀតឡើយ៕
ប្រភព:kh-empire.com
No comments