ពត៍មានថ្មីៗ

តាំងខ្លួនជាសេដ្ធី អួតពេក ថតអួតបង្ហោះហ្វេសបុក ប្រើសុទ្ធតែរបស់ប្រេនៗចុងក្រោយ.........

ការកលុយហើយសន្សំទុកដើម្បីកសាងអនាគតគឺជារឿងមួយដែលសង្គមត្រូវការនឹងអោយតំម្លៃរ
បំផុតតែបើងាកមកមើលមនុស្សវ័យជំទង់សម័យឥលូវដែលកំម្លាំងពេញកំពុងរកលុយបានភាគច្រើនគឺរកលុយបានចាយអស់ មិនចេះសន្សំទុកបើច្រើនមែនទែនគឺថតបង្អួតគេពេញហ្វេសបុក នឹងចាយគ្មានស្ដាយអ្វីឡើយបញ្ហានេះមិនមែនត្រឹមតែជាយុវវ័យទេគូស្នេហ៍ភរិយាមួយចំនួនក៏មិនសូវខ្វល់ខ្វាយទុកដាក់លុយដាក់ដើម្បីកសាងថ្ងៃអនាគតដែរគឺយកការឡូយឆាយដើម្បីបង្ហាញពីភាព
អស្ចារ្យរបស់ខ្លួន ភ្លេចគិតថាពេលចាស់ទៅបានលុយពីណាទៀតព្រោះធ្វើការអត់កើត.?



 

ដោយថ្ងៃនេះបុរស់ម្នាក់បានបង្ហោះសារមួយសុំផ្ដាំផ្ញើអោយយុវជននឹងមនុស្សមួយចំនួនដែលកំពុងរកលុយបានត្រូវចេះសន្សំទុកកុំចាយបង្អួតគេព្រោះយើងមិនដឹងថាសុខភាពយើងនឹងអន់ខ្សោយនៅ
ពេលណាទេដោយបុរស់ម្នាក់នេះជាមនុស្សធ្លាប់ឡូយឆាយហឺហារកលុយបានចាយមិនស្ដាយប្រើសុទ្ធតែរបស់ប្រេនៗ តែចុងក្រោយត្រូវមកលំបាកក្រវេទនាប្រពន្ធឈឺគ្មានលុយមើលហើយជំពាក់គេវាន់ករ.




 

គាត់ផ្ដាំថាមានលុយត្រូវចេះសន្សំទុកប្រយ័ត្តដូចគាត់ប្រពន្ធឈឺអត់លុយមើលព្រោះមិនដែលទុកលុយពេលរកបាន ( រឿងរាវនេះសូមជួយស៊ែរអោយមនុស្សមួយចំនួនដែលកំពុងភ្លើតភ្លើន នឹងភាពឡូយឆាយផងដើម្បីចេះទុកដាក់លុយកាក់ទាំងអស់គ្នា)



 



No comments