នាយកុយទ្រាំមិនបានដាក់ប៉ុន្មានម៉ាត់ ទាក់ទងរឿងរបស់ អ្នកនាង ម៉េង កែវពេជ្ជតា ដែលបានបញ្ចេញកំហឹងប៉ុន្មានថ្ងៃមុននេះ
ពេលនេះ តារាកំប្លែង ជើងចាស់ លោកជួង ជី ហៅនាយកុយ បានថ្លែងថា លោកពិតជាមិនចង់ឃើញអ្នកនាងម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា មានទំនាស់គ្នាឡើយ ព្រោះនាំឲ្យគេឲ្យតម្លៃថា អ្នកសិល្បៈគិតតែពីឈ្លោះគ្នា មិនចេះរួបរួមសាមគ្គីគ្នានោះ អីចឹងលោកសូមសំណូមពរឲ្យតារាទាំង២ចាប់ដៃគ្នាធ្វើការវិញ។
នាយកុយ បានឲ្យដឹងថា ”បើនិយាយពីការចូលសិល្បៈខ្ញុំជាង៣០ឆ្នាំហើយ អីចឹងអាចថា ខ្ញុំជារៀមច្បង ឬជាវីរៈសិល្បករម្នាក់ដែរ ហើយខ្ញុំសូមសំណូមពរឲ្យប្អូនៗសិល្បករយើង កុំមានជម្លោះគ្នាបង្ហោះលើ Facebook អី នាំឲ្យមហាជនគេវាយតម្លៃថា អ្នកសិល្បៈយើងមិនចេះចាប់ដៃគ្នាធ្វើការទេ គិតតែពីឈ្លោះគ្នា ច្រណែនឈ្នានីសគ្នា អីចឹងមិនល្អទេ គេឲ្យតម្លៃយើងទាបណាស់។
ខ្ញុំមិនដឹងថាប្អូនម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា ម្នាក់ណាខុសឬត្រូវទេ ចំពោះរឿងនេះ ព្រោះខ្ញុំមិនទាន់បានដឹងច្បាស់ អត់ទាន់បានឃើញសារគេបង្ហោះ ដោយសារខ្ញុំរវល់ពេក។ ប៉ុន្ដែមួយរយៈនេះ ខ្ញុំឃើញប្រធានសមាគមអ្នកសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា ហ្នឹងតាំងពីគាត់ជួយសិល្បករខ្មែរយើងច្រើនដែរ គឺឲ្យតែមានតារាណាមានបញ្ហា គាត់ចុះទៅភ្លាម ទោះជាតិចក្ដី ច្រើនក្ដី គាត់ជួយជាហូរហែ តាំងពីគាត់ឡើងជាប្រធាននេះ ហើយលោកហេង ឡុង គាត់ក៏ជ្រោមជ្រែងណាស់ដែរ គឺនៅក្រោយចន ច័ន្ទលក្ខិណា។
ខ្ញុំសូមឲ្យអ្នកសិល្បករខ្មែរយើងទាំងអស់ ទ្រាំសិន កុំអាលវាយតម្លៃគាត់ (ចន ច័ន្ទលក្ខិណា) មើលការដឹកនាំរបស់គាត់សិនទៅ ហើយបើគាត់ដឹកនាំមិនកើតទេ គឺឲ្យគាត់កាន់តែ១អាណត្តិ គឺយើងជាសិល្បករអាចបោះឆ្នោតទម្លាក់វិញបានតើ! ឥឡូវខ្ញុំឃើញគាត់ខ្នះខ្នែងធ្វើកាតឲ្យតារានៅសមាគមសិល្បករខ្មែរ ដើម្បីសម្គាល់ជាសមាជិកដោយក្នុង១ឆ្នាំ ម្នាក់ៗបង់២០ដុល្លារ តែពេលគាត់ឈឺទៅពិនិត្យនៅពេទ្យណា មានកាតហ្នឹង គឺគេមានការចុះតម្លៃច្រើនណាស់ អីចឹងខ្ញុំឃើញចន ច័ន្ទលក្ខិណា គាត់ធ្វើការជួយអ្នកសិល្បៈយើងដែរមួយរយៈនេះ។

No comments