ហូសចិត្ត(រាជធានីភ្នំពេញ)ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធនឹងករណី.....
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីរួមភេទ ជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ក្រោយទទួលបានបណ្តឹង ពីក្រុមគ្រួសារនៃ នារីរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទឹងមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យនោះតែម្ដង។ ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ សន ឧត្តម ហៅដំ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នារីរងគ្រោះមានឈ្មោះ អ ដវ ហៅ សព អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមការស្រាវជ្រាវជំហ៊ានដំបូង ករណីខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២២និង០០នាទី ស្ថិតនៅចំណុចផ្ទះសំណាក់យីហោ ៤៣២ បន្ទប់លេខ១០៥ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យឈ្មោះសន ឧត្តម ហៅ ដំ ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
No comments