ពត៍មានថ្មីៗ

ថ្មីៗ ថាម៉េច! ករុណា ពេជ្រ ជូនកាដូ សុគន្ធ និសា មុនថ្ងៃមង្គលមួយថ្ងៃពោរពេញដោយអត្ថន័យអញ្ចឹងផង…

សិល្បៈ៖ បច្ចុប្បន្នជិតដល់ថ្ងៃរៀបមង្គលការរបស់តារាចម្រៀងដ៏មានប្រិយមិត្តចេះតែលេចលឺដំណឹងល្អរបស់គាត់ហើយ ដូចដែលយើងធ្លាប់ដឹងថាសុគន្ធ និសា ក៏ធ្លាប់ជាតារាចម្រៀងនៅផលិតកម្មថោនបានមួយរយៈផងដែរ ។ កំឡុងពេលនោះ និសា បានភ្ជាប់ទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយមិត្តទ្រនំរហូតបន្តដល់ពេលនេះ ។ នៅក្នុងពិធីមង្គលការរបស់ខ្លួន សុគន្ធ និសា ដែលនឹងព្រព្រឹត្តឡើងនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៧ ស្អែកនេះ នាងក៏បានអញ្ជើញមិត្តសិល្បៈចាស់ថ្មីចូលរួមច្រើនកុះករ ក្នុងនោះគេនៅដឹងថានាងក៏បានអញ្ជើញលោក ករុណា ពេជ្រ ទៀតផង ។



 

យ៉ាងណាមិញនេះ ដោយសារមមាញឹកការងារនៅតាមខេត្ត ករុណា ពេជ្រ មិនបានចូលរួមអបអរសាទរមិត្តចាស់ដោយផ្ទាល់នោះទេ តែលោកក៏មានកាដូដ៏ពិសេសគឺ ផ្កាកូលាប ១៦៨ ទង មួយបាច់ និង ថវិកា ១៦៨ ដុល្លារ តំណាងឱ្យសិរីសួស្ដី ជូនដល់ សុគន្ធ និសា និង ស្វាមី មុនពិធីអាពាហ៍ពិពាហ៍មួយថ្ងៃផងដែរ ។



 

ករុណា ពេជ្រ បានជូនកាដូដល់ សុគន្ធ និសា ជាមួយនឹងការលើបណ្ដាញសង្គមហ្វេសប៊ុកថា «ចូលរួមអបអរ និសា និង បងប្រុស សម្រាប់ថ្ងៃមង្គលជ័យ 01.12.2017 ជូនពរ បងប្រុស និង និសា ចាប់ដៃគ្នា ជួបតែសេចក្តីសុខ សុភមង្គលជារៀងរហូត Sorry ដែលខ្ញុំមិនចូលរួមថ្ងៃពិសេសរបស់ មិត្តល្អ និង បងប្រុសដ៏ល្អ ដោយសារមានការងារត្រូវបំពេញ នៅខេត្តសៀមរាប.. ដូច្នេះខ្ញុំមានតែបាច់ផ្កាកូលាប 168 ទង ជូនពរឱ្យស្រឡាញ់គ្នា រហូតដល់ 168 ឆ្នាំ និង ទឹកប្រាក់ 168$ តំណាង លាភ ជ័យ ចាប់ដៃគ្នា ហេង ហេង រកលុយបានច្រើនៗ រហូត រហូត រហូត….» ៕



 








 

ប្រភព៖ thmey thmey

No comments