ពត៍មានថ្មីៗ

ក្តៅៗ! ពេលនេះកញ្ញា អ៊ីវ៉ា និងលីអ៊ីវ៉ា ធីណា បានប្រតិកម្មខឹងច្រឡោតយ៉ាងខ្លាំងៗ! និងថាមិនឲ្យបុរសរូបនេះរួចពីផ្លូវដេកគុគនោះទេ!ដោយសារបុរសនេះបានផុសរូប...

ភ្នំពេញ៖ ក្រោយពីផ្ទុះមានពត៌មានដ៏ក្តៅគគុកពេញបណ្តាញសង្គមហ្វេសប៊ុកដែលធ្វើឲ្យមហាជនជាច្រើនកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះគណនីហ្វេសប៊ុករបស់បុរសម្នាក់ដែលមានឈ្មោះថា ឆៃ ណាតូ បានទម្លាយថា កញ្ញា អ៊ីវ៉ា និងកញ្ញា លី អ៊ីវ៉ាធីណា គឺជាស្រីលួចលាក់របស់គេ ហើយរូបគេធ្លាប់គេងជាមួយរួចមក បានកំពុងតែធ្វើឲ្យ កញ្ញា លី អ៊ីវ៉ាធីណា និងជាពិសេស កញ្ញា អ៊ីវ៉ា បានប្រតិកម្ម ខឹងច្រឡោតយ៉ាងខ្លាំងៗ ទៅលើបុរសម្នាក់នេះ ដែលបានបង្ហោះនូវពាក្យសម្តីបរិហារកេរ ទាំងអស់នេះ។ បើតាមប្រភពទំព័រផេកផ្លូវការរបស់ កញ្ញា អីវ៉ាដែលមានឈ្មោះថា​ Eva Official បានប្រតិកម្មខឹងច្រឡោតយ៉ាងខ្លាំងទៅលើបុរសម្នាក់នោះ។ដែលនេះជាពាក្យសម្តីរបស់ កញ្ញា អ៊ីវ៉ា ដែលបានសរសេររៀប​ទាំងគំហឹងថា«ចង់ចូលគុកមែន អាគុក?កុំមកនិយាយ អង្វរសុំទោស ថាមានគេលួចហែកអាខោនហ្វេសប៊ុកអីបើអាគុកឯងមិនបានធ្វើចេញមុខមកបកស្រាយមកអាគុក កុំសង្ឃឹមថារួចខ្លួនអោយសោះណាអាដេកគុកសុំទោសបងប្អូនដែលនាងខ្ញុំប្រើសម្ដីមិនសមរម្យ ព្រោះខឹងអាគុកនិងពេកជួយស៊ែររកមុខអាគុកនិងអោយខ្ញុំផងបងប្អូន»។ភ្លាមៗនោះដែរយើងក៏ឃើញមានហ្វេនៗ និងមហាជនជាច្រើនដែលតែងតែចូលចិត្តស្រលាញ់តារាចម្រៀងរូបនេះ ក៏បានប្រតិកម្មខឹងយ៉ាងខ្លាំងជំនួស​​ កញ្ញា អ៊ីវ៉ាផងដែរ។

 

ទន្ទឹមនឹងនេះដែរ៖ បើងាកទៅមើលតារាចម្រៀងស្រីប្រចាំផលិកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា ក៌បានចេញុុុសារប្រតិកម្មខឹងយ៉ាងខ្លាំងជាថ្មីម្តងទៀតដែរថា៖«សំរាប់ខ្ញុំនិងប្អូនស្រីអុីវ៉ាសូមអោយបងបងប៉ូលិសជួយរកជនម្នាក់នេះមកប្រមានរឺដាក់គុក.ដើម្បីកុំអោយគាត់ធ្វើចឹងដាក់តារាក្រោយ.បើសិនជាមានបងប្អូនណាដឹងកន្លែងគាត់រស់នៅជួយប្រាប់ខ្ញុំ.ជួយស៊ែរទាំងអស់គ្នា.» ជាមួយគ្នានេះផងដែរ ក្នុងនាមជាអ្នកសិល្បៈដូចគ្នា និងដើម្បីលើកស្ទួយនូវពីតំលៃរបស់សិល្បៈ ក៏ដូចជាការផ្តល់តំលៃទៅឲ្យស្រ្តីសូម្បីតារាចម្រៀង លោក​​ ម៉ៃ សុគន្ធ ក៏បានចេញមកប្រតិកម្មជំនួសតារាចម្រៀងស្រីទាំងពីររូបនេះយ៉ាងខ្លាំងៗផងដែរថា៖«ដាក់ទៅអូនEva សមណាស់ដែលខឹង😡😡វាមិនដែលហែកអាខោនក្នុងពេលតែបុន្មាននាទីយកអាខោនពីហែកឃើ ទេ😡😡លោកឯងស្តេចITមែន ប្រព្រឹត្តខុសហើយមកទំលាក់កំហុសដាក់អ្នកដ៏ទៃទៀត មកពីលោកមើលស្រាលតំលៃសិល្បៈនិងច្បាប់ ☹️😡បានជា ខ្ញុំឈឺឆ្អាល ជាពិសេស ប្អូនរបស់ខ្ញុំធីណាផង នាងយំឡើងប៉ោងភ្នែកហើយ😡😡ត្រូវស្គាល់តំលៃនារីផង»។

   

 

ទន្ទឹមនឹងមាន ពត៌មានដ៏ក្តៅគគុក ចំពោះតារាចម្រៀងស្រីដែលមានឈ្មោះល្បីទាំងពីររូបនេះ ដោយរងគ្រោះនូវទង្វើពាក្យសម្តីបរិហាកេរ បង្ខូចកិត្តិយស ពីសំណាក់បុរសខាងលើរូបនេះ។ដោយក្នុងនោះដែរ យើងក៏បានឃើញម្ចាស់បទ«កំុទ្រាំស្នេហ៍អ្នកក្រដូចបង» របស់លោក សឹម សុវណ្ណារ៉ុង កំពុងតែល្បីក្នុងស្រទាប់យុវវ័យ ក៏បានចូលរួមបញ្ចេញមតិនូវពាក្យមួយម៉ាត់យ៉ាងខ្លាំងផងដែរថា«ថាមែនៗ» រឹតតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើពាក្យមួយម៉ាត់នេះ។ សូមបញ្ជាក់ផងដែរថា៖ នៅក្នុងពេលនេះដែរ តារាចម្រៀងស្រីទាំងពីររូប ជាពិសេសកញ្ញា លីអ៊ីវ៉ាធីណា កំពុងតែទទួលរងនូវការឈឺចាប់ចំពោះ ពាក្យសម្តីទាំងអស់នេះ ហើយតារាចម្រៀងទាំងពីរនេះ ក៏កំពុងតែតាមដានពីទីលំនៅរបស់បុរសម្នាក់នេះ និងបានសុំឲ្យបុរស ឆៃ ណាតូ ខាងលើរូបនេះ ចេញមុខមកបកស្រាយឲ្យបានច្បាស់លាស់ដើម្បីសុខខ្លួន បើមិនចង់មានរឿងកាន់តែធំ។


 























 

ប្រភព៖ Facebook

No comments