មិនជឿរកុំប្រមាថ.!! បើឃើញលុយជ្រុះតាមថ្នល់អ្នកមិនគួររើសទុកទេអាចឈានដល់កាបាត់បង់ជីវិតព្រោះវាជាលុយ…..
កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានណាត់ញាំបាយជុំគ្នាជាមួយមិត្តភក្តិខ្ញុំ3នាក់នៅហាងទំនើប ខណៈដែលធ្វើដំណើតាមផ្លូវនោះ ពួកយើងបានក្រឡេកភ្នែកទៅស្រាប់តែឃើញលុយមួយដុំ មិត្តខ្ញុំឈ្មោះ វណ្ណា គេឃើញភ្លាមក៏ឈប់ឡានប្រុងចុះទៅយក តែក៏ត្រូវមិត្តភត្តិខ្ញុំម្នាក់ទៀតវាចាប់ដៃរជាប់ហើយនិយាយថា កុំរើសវាជាលុយខ្មោច
វណ្ណា ក៏តបថាមើលកុំចាប់ដៃរខ្ញុំមើល តែលុយវាលុយហើយគ្មានលុយខ្មោចលុយមនុស្សមកពីណាទេសំម្លាញ់.! មិត្តខ្ញុំម្នាក់ឈ្មោះ វង្ស គេក៏និយាយថាកុំទាន់រើសចាំខ្ញុំនិយាយរឿងមួយអោយឯងស្ដាប់សិន ស្ដាប់ចប់ហើយឯងចង់រើសក៏យើងមិនហាមអីដែរ…. កាលពី10ឆ្នាំមុនខ្ញុំនៅរៀន ខ្ញុំនិងមិត្តភ័ក្តម្នាក់ឈ្មោះអា បឹម វាជាមិត្តរួមថ្នាក់ជាមួយខ្ញុំតាំងពីតូច យើងទាំងពីរៀនជាមួយគ្នាតាំងពីថ្នាក់ទី1រហូតដល់ថ្នាក់ទី4 យើងទៅណាជាមួយគ្នារហូតពេលចេញពីសាលាក៏ដើមកផ្ទះជាមួយគ្នា ថ្ងៃមួយខ្ញុំពីរនាក់វាក៏បានដើរមកពីរៀនជាមួយគ្នាដូចធម្មតា តែខណៈដែលកំពុងតែដើអាបឹមវារបូតខ្សែស្បែកជើងក៏អោនចង នៅពេលដែលវាអោនចងស្រាប់តែប្រទះឃើញលុយ50$នៅពីក្រោយវារត់ទៅរើសយ៉ាងលឿន ហើយប្រាប់ខ្ញុំថាហេងវើយរើសបានលុយ50$ តោះសម្លាញ់ចាំអាញ់នាំទៅប៉ាវភីសា ខ្ញុំក៏សប្បាយចិត្តជាមួយវាដែរ ពេលទៅញាំភីសាហើយ វាយកលុយក្រដាស់50$នោះហុចអោយគេ តែបែជាស្លឹកឈើទៅវិញ សំណាងល្អហើយវានៅមានលុយជាប់ខ្លួនកុំអីស៊យធំអត់លុយអោយគេ
ដល់ស្អែកឡើងវានឹងខ្ញុំក៏ដើរមកពីរៀនដូចធម្មតា ខណៈដែលកំពុងតែដើរនោះពេលដល់កន្លែងរើសបានលុយពីម្សិលមិញ ស្រាប់តែអាបឹម មិត្តខ្ញុំវាឈរនឹងថ្នល់បែកញើសស្រស្រាក់មិនព្រមកំរើកខ្ញុំក៏ឆ្ងល់មិចវាមិនដើត ទៀត ពេលខ្ញុំដើទៅជិតមើលមុខវា ព្រះអើយភ្នែកវាសស្គុះអត់មានខ្មៅអីទេ ថែមទាំងមុខវាស្លេកដូចជាខ្មោចស្លាប់មួយអាទិត្យ ខ្ញុំព្យាយាមហៅវាយ៉ាងណាក៏វាមិនឆ្លើយនៅឈនឹងថ្កល់ដូចដើមឈើ
ពេលនេះឡានធំមកហើយ ខ្ញុំប្រឹងហៅវាក៏មិនឆ្លើយចាប់ទាញមកគៀនថ្នល់ក៏មិនមក ចំកន្លែងផ្លូវបត់ផងឡានធំដឹកទំនិញមកដល់ចាប់ហ្វ្រាំងមិនទាន់បុកមិត្តភក្តិខ្ញុំហើយកិនពីលើស្លាប់ភ្លាមតែម្ដង ខ្ញុំតក់ស្លុតចិត្តណាស់ ខ្ញុំខានទៅរៀនមួយអាទិត្យនៅតែមិនបាត់ភ័យជាមួយនឹងហេតុការណ៍នេះផង រហូតថ្ងៃមួយម៉ាក់ខ្ញុំគាត់ទៅខេត្តហើយគាត់យកខ្ញុំទៅដែរ ទៅដល់ទីនោះខ្ញុំឃើញលោកយាយម្នាក់ដើឆ្លងថ្នល់ ខ្ញុំក៏រត់ទៅជួយដឹកដៃរគាត់ឆ្លង ពេលឆ្លងហើយគាត់មើលមុខខ្ញុំរួចនឹងសុំមើលបាទដៃរខ្ញុំ ហើយសួខ្ញុំថា កំពុងមានបញ្ហាផ្លូវចិត្តមែនទេចៅ.? ថែមទាំងនិយាយទៀតថា យាយផ្ដាំទៅចៅណា បើឃើញលុយធ្លាក់តាមចញ្ចើមថ្នល់កុំរើសជាដាច់ខាត វាជាលុយខ្មោចដែលក្លែងបន្លំយកមកដាក់ ដើម្បីរងចាំមនុស្សលោភលន់មកទទួល នៅពេលដែលរើសលុយនោះហើយបានន័យថាយើងទទួលសំណើររបស់ខ្មោចហើយ យើងនឹងត្រូវមកស្លាប់នៅទីនេះនៅថ្ងៃណាមួយដើម្បីចាំកន្លែងជំនួសខ្មោចចាស់ ហើយខ្មោចដែលក្លែងបន្លំលុយនោះនឹងបានទៅចាប់ជាតិថ្មី លោកយាយនិយាយប្រាប់ខ្ញុំមិនបានមួយសប្ដារហ៍ផងស្រាប់តែមានឡានមួយគ្រឿងបុកបុរសម្នាក់ស្លាប់នៅកន្លែងនោះដែរ ហើយក្នុងដៃររបស់គេគឺកាន់លុយក្រដាស់50$ជាប់ សង្ស័យអាបឹមមិត្តភត្តិខ្ញុំវាយកតហើយ ការើសលុយបានវាជារឿងសប្បាយចិត្ត តែពេលខ្លះវាក៏ធ្វើអោយយើងបាត់បងជីវិត មានច្រើនហើយអ្នកដែលរត់ទៅរើសលុយហើយត្រូវឡានបុក របស់ទាំងអស់គេសុទ្ធតែមានម្ចាស់ គេមិនអោយយើងយកដោយស្រួលៗឡើយ យល់ល្អកុំចង់បានពេកអីប្រយ័ត្តម្ចាស់គេមករកទាំងយប់ ។
បន្ទាប់ពីស្ដាប់រឿងនេះចប់ហើយ វណ្ណា មិត្តភត្តិខ្ញុំលែងចង់បានលុយ ហើយបើកឡានចេញពីទីនោះលឿនៗប្រញ៉ាប់ទៅញាំបាយដោយសាខ្លាច តែវាពិតមែន 2ថ្ងៃក្រោយមកស្រាប់តែមានហេតុការណ៍បុកមនុស្សស្លាប់នៅកន្លែងដែលលុយនោះជ្រុះថែមទាំងជនរងគ្រោះស្លាបទាំងដៃរកំពុងកាន់លុយទៀតផង តាំងពីថ្ងៃនោះមក វណ្ណា មិត្តខ្ញុំលេងហ៊ានចង់រើសលុយដែលគេជ្រុះ មិនត្រឹមតែលុយទេ ស្អីក៏លេងហានរើសសូម្បីតែទូរស័ព្ទ ក៏សុខចិត្តដើរវាងទៀតផង។

No comments