បុគ្គលិកវិទ្យុអាស៊ីសេរី៣នាក់ត្រូវបានចាប់ខ្លួនមូលហេតុ.........
កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកានេះ កងកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការចុះឃាត់ខ្លួនអតីតបុគ្គលិកអាស៊ីសេរីចំនួន៣នាក់ ដែលមានឈ្មោះ អួន ឈិន .យាង សុជាមេត្តា នៅទីតាំងផ្ទះសំណាក់ឈ្មោះ ម៉ារឌី ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងចោទថាលួចផ្ដល់ពត៌មានទៅអោយវិទ្យុុអាស៊ីសេរីនៅសហរដ្ឋអាមេរិក តែអតីតបុគ្គលិកវិទ្យុអាស៊ីសេរីបានបញ្ជាក់ថាខ្លួនគ្រាន់តែទិញឧបករណ៍ត្រៀមបេីកខារ៉ាអូខេតែប៉ុណ្ណោះមិនបានធ្វេីអ្វីខុសច្បាប់នោះឡេីយ។ យ៉ាងណាក្ដីមិនទាន់ឃេីញមានការបកស្រាយណាមួយពីសំណាក់វិទ្យុអាស៊ីសេរីនៅឯភ្នំពេញនោះឡេីយចំពោះការចាប់ខ្លួនអតីតបុគ្គលិករបស់វិទ្យុនេះ ។




No comments