ពត៍មានថ្មីៗ

ម៉េចទៅចឹងទៅ ! ម៉ៃ សុគន្ធ ចង់ឲ្យមានការពិនិត្យ DNA លើកវីតូច ពេជ្រ ថៃ ព្រោះចង់បញ្ជាក់ការពិត

ក្រោយពីកុមារា ពេជ្រ ថៃ បានទទួលជ័យលាភីជាម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ រួចមក។ កុមារារូបនេះកាន់តែទទួលបានការគាំទ្រពីសំណាក់ពុក ម៉ែ បងប្អូន ដោយកំឡុងពេលពិធីបុណ្យអុំទូកដែលទើបតែបញ្ចប់ថ្មីៗនេះ កុមារារូបនេះក៏បានបង្ហាញខ្លួន បកស្រាយបទចម្រៀងនៅលើឹឆាកតន្រ្តី និងបង្កឲ្យមានភាពសប្បាយរីករាយជាពន់ពេក។

 

ប៉ុន្តែរួមជាមួយគ្នានោះផងដែលស្រាប់តែលេចចេញនូវព័ត៌មានពេញបណ្តាញសង្គមថា កុមារារូបនេះ មិនមែនមានអាយុ ១២ឆ្នាំ នោះទេ ដោយមានអាយុពិត ១៥ ទៅ១៦ឆ្នាំ។ ជាហេតុធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមានការងើយឆ្ងល់ និងមួយចំនួនក៏បានថាជារឿងពិត ប៉ុន្តែក៏មានការលើកឡើងថាជាព័ត៌មានមិនពិតដោយគ្រាន់តែបង្កើតឡើងស្របពេលកុមារា ពេជ្រ ថៃ កំពុងតែមានឈ្មោះល្បីល្បាញ។ ក្នុងនោះផងដែលក៏មានការសំណូមពរពីតារាចម្រៀង ម៉ៃ សុគន្ធ ដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖

 

“វាដូចជាអយុត្តិធម៌ខ្លាំងណាស់សំរាប់ក្មេងៗ ដែលចូលរួមប្រលងហើយមានអាយុពិត បើពេជ្រ ថៃ មិនមែនជាក្មេងអាយុ ១២ឆ្នាំ បើតាមការសង្កេតអត្តចរិត និងកាយវិការសមតែជាមនុស្សពេញវ័យ ១៦ឆ្នាំរឺក្រោមនឹងតិចតួច (មនុស្សក្រិនដូចនាយក្រិន) បើគួរពុំគួរសូមសំនូមពរអោយគណៈកម្មាការ The Voice Kid world ធ្វើការពិនិត្យទៅលើ DNA សិរីរាង្គនិងធ្មេញរបស់ពេជ្រ ថៃ ប្រហែលជាបានដឹងខ្លះពីអាយុពិតរបស់ម្ចាស់ពាន”៕ តើប្រិយមិត្តយល់យ៉ាងណាដែលចំពោះបញ្ហានេះ?

 

 

 

No comments