លោក មាស រិទ្ធី ចេញវិដេអូបកទៅវិញយ៉ាងចាស់ដៃ ក្រោយម៉ៃ សុគន្ធ ទទូចសុំឲ្យដកពាន The Voice Kid ពី ពេជ្រ ថៃ (មានវិដេអូ)
ព័ត៌មានដែលកុមារា ម្ចាស់ពាន The Voice Kid រដូវកាលទី ១ មានអាយុលើសពី ១២ឆ្នាំ ពិតជាបង្ករភាពកក្រើកជាខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ បើទោះបីជាមានការបង្ហាញនូវសំបុត្រកំណើតរបស់កុមារាម្នាក់នេះក្ដី ក៏លោកម៉ៃ សុគន្ធ នៅតែទាមទារឲ្យមានការពិនិត្យ DNA និងដកយកពានមកវិញ។ ជាមួយនឹងគ្នានេះ លោក មាស រិទ្ធី ជាពីធីករមួយរូបក្នុងប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ក៏បានធ្វើការបកស្រាយនឹងសំនូមពរទៅវិញភ្លាមៗ។

ដោយក្នុងនោះ លោក មាស រិទ្ធី ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនហង្សមាស មិនអាចធ្វើតាមសំនើររបស់លោក ម៉ៃ សុគន្ធ បានឡើយ ហើយសង្ឃឹមថាលោក ម៉ៃ សុគន្ធ នឹងបញ្ឈប់ពាក្យស្នើរមួយនេះ ព្រោះអាចបង្ករឲ្យក្មេងអាចបាក់ទឹកចិត្ត។ យ៉ាងណាមិញ ប្រសិនបើចង់ជ្រាបច្បាស់ សូមស្តាប់តាមការនិយាយរបស់លោក មាស រិទ្ធី តាមរយៈវីដេអូខាងក្រោម៖



No comments