ពត៍មានថ្មីៗ

ស៊ែរចែកគ្នាដឹងផង!! អស្ខារ្យរុក្ខជាតិ 15 ប្រភេទដែលដាំក្នុងបរិវេណផ្ទះនាំលាភចូលផ្ទះមិនឈប់….

តាមជំនឿពីបុរាណមកការដាំដើមឈើ ឬរុក្ខជាតិដែលមានជីវិតអាចផ្ដល់ជាសិរីមង្គលដល់គេហដ្ឋាន និងមានលាភទៀតផង។បច្ចុប្បន្នក៏នៅតែមានអ្នកដែលជឿនៅឡើយ ហើយខាងក្រោមជាប្រភេទនៃរុក្ខជាតិដែលនាំមកនូវជោគលាភ៖



 

1.ដើមខ្នុរ ខ្នុរជាដើមឈើដែលគេនិយមដាំ តាមបុរាណផ្ទះដែលដាំខ្នុរ នឹងមានអ្នកជួយទំនុកបំរុងជាប់ជានិច្ច។ការដាំត្រូវអោយមេគ្រួសារជា អ្នកដាំ ហើយដាំក្នុងថ្ងៃច័ន្ន ឬថ្ងៃព្រហស្សតិ៍ នៅទិសខាងកើតឈៀងខាងត្បូង(ពាយ័ព្យន៍)។

  2.ដើមស្វាយ ស្វាយជាដើមឈើដែលផ្ដល់ប្រយោជន៍ច្រើន និងផ្ដល់ជោគលាភប្រសិនបើអ្នកដាំវានៅខាងត្បូងផ្ទះ វាជួយអោយអ្នកដែលនៅក្នុងផ្ទះរកស៊ីរិកចំរើន និងការពារមិនអោយមានអ្នកមករំលោភបំពាន។

3.ដើមអំពិល អំពិល ជួយអោយអ្នកដទៃកោតសសើរ និងមានគេចូលចិត្តស្រលាញ់រាប់អាន ការពារពីខ្មោចព្រាយបិសាច ។គួរដាំអំពិលនៅទិសខាងលិចផ្ទះទើបប្រសើរ។

  4.ដើមកន្តួត ដាំកន្តួតនៅទិសខាងលិច នឹងមានកេរ្តិ៍ឈ្មោះ មានគេស្រលាញ់រាប់អាន ការពារសត្រូវយារយី និងកាពាំរព្រាយបិសាច។

5.ដើមរាជ ការដាំដើមរាជនៅទិសខាងលិចឈៀងខាងត្បូង(និរតី) នឹធ្វើអោយសមាជិកក្នុងគ្រួសារមានយសក្តិ កិត្តិយស ភាពរុងរឿងដូចឈ្មោះបស់វា

  6.ដើមឬស្សី ជួយអោយសមាជិកគ្រួសារ មានភាពជឿជាក់លើខ្លួនឯង មានប្រាជ្ញាឆ្លាតវៃ និងកត្តញ្ញូ ។អ្នកគួរដាំវានៅទិសខាងកើត ទុកចន្លោះអោយទំពាំងវាលូតលាស់ថ្មី

7.ផ្កាកែវ ជាផហ្កាដែលមានក្លិនក្រអូប ហើយគេនិយមដាំនៅតាមមាត់ស្រះ ផ្ទះដែលដាំផ្កានេះអ្នកក្នុងផ្ទះ មានទឹកចិត្តបរិសុទ្ធល្អ និងពោរពេញដោយក្ដីស្រលាញ់។ផ្កាកែវគួរដាំនៅទិសខាងកើត និងដាំនៅក្នុងថ្ងៃពុធ ព្រោះផ្កាគេដាំនៅថ្ងៃពុធជាថ្ងៃល្អ។

  8.ដើមរាសី ការនិយមដាំដើមរាសីព្រោះថា ឈ្មោះវានាំមកនូវមង្គលដែលធ្វើអោយ គ្រួសារមានក្ដីសុខ និងនាំលាភចូលក្នុងផ្ទះ។គួរតែដាំដើមរាសីនៅទិសខាងកើតឈៀងខាងជើង និងដាំនៅថ្ងៃ អង្គារ ដោយអោយស្ត្រីជាអ្នកដាំ។

9.ដើមចេក ចេកជារុកខជាតិដែលស្រួលដាំ និងមានប្រយោជន៍លើសលប់ តាមជំនឿ ការដាំចេកនៅទិសខាងកើត ជួយអោយម្ចាស់ផ្ទះគិតអ្វីតែងបានសម្រេច និងងាយស្រួល ដូចជាការបកចេកញ៉ាំដែរ។

10.ផ្កាចេកទុំ ធ្វើអោយមានក្លិនក្រអូប និងក្ុនងគរួសារមានសុភមង្គល ប្រកបដោយក្ដីស្រលាញ់ អ្នកគួរដាំផ្កានេះនៅទិស ខាងកើត ដាំក្នុងថ្ងៃពុធ ។

11.ផ្កាម្ជុល ជួយអោយអ្នកនៅក្នុងគ្រួសារ ក្លាហានមោះមុត សម្រេចជោគជ័យ អ្នកគួរដាំនៅទិសខាងកើត និងដាំក្នុងថ្ងៃពុធ។

 12.ប្រភេទផ្កាម្លិះ ជួយអោយអ្នកបានរួចផុតពីទុក្ខទាំងពួង ពោលគឺអ្នកសុខកាយសប្បាយចិត្ត ដូចនឹងផ្កាពណ័សក្លិនក្រអូបរបស់វា ។អ្នកគួរដាំនៅទិសខាងលិចឈៀងខាងជើង និងដាំនៅថ្ងៃសៅរ៍។

13.ដើមស្លឹកមាសស្លឹកប្រាក់ ជារុក្ខជាតិនាំមកនូវសេចក្ដីសុខ មាសប្រាក់ គួរដាំដើមនេះនៅទិសខាងកើតទើបកាន់តែប្រសើរ។

14.ផ្កាឡេវអាវ ជាតំណាងអោយភាពគង់វង្ស ស្ថិតថេរ មិនសាបសូន្យ ព្រោះផ្កានេះជាប្រភេទផ្កាដែលមិនចេះរុះរោយទេ បើប្រៀបនិងស្នេហាគឺស្រលាញ់មិនផ្លាស់ប្ដូរ៕

15.ផ្ការាសី ជាផ្កាដែលគេនិយមដាំ និងមានជំនឿថានាំនូវលាភ មាសប្រាក់ ហើយបើសិនជាពេលដែលវាចេគផ្កាបានផ្កា 8 នោះនិងបានឡើតំណែងឬលាភធំ។

  បញ្ជាក់៖ការដាំផ្ការាសីគួរតែអោយអ្នកដែលមានអាយុច្រើនជាងគេក្នុងគ្រួសារជាអ្នកដាំ នៅទិសខាងកើតឈៀងខាងត្បូង និងដាំក្នុងថ្ងៃពុធ។ នេះជាជំនឿពីបុរាណមក ដែលគួរតែសាកល្បង ព្រោះយ៉ាងណាក៏ដូចជាការដាំរុក្ខជាតិលំអរអោយក្នុងផ្ទះមានបរិយាកាសបរិសុទ្ធដែរ៕



 

No comments