ពត៍មានថ្មីៗ

សាហាវណាស់ ! ក្មេងស្ទាវមួយក្រុមខឹងស្រលាញ់កូនក្រមុំគេមិនបាន នៅយប់ក្រេបទឹកឃ្មុំ ក៍ចាប់កូនកំលោះចាក់ធ្លាយពោះវៀនចេញមកក្រៅ

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ជា​រឿង​ដ៏​គួរ​ឱ្យ​តក់​ស្លុត​និង​រន្ធត់​សម្រាប់​ក្រុម​គ្រួសារ​១​ ពិសេស​ភរិយា​ថ្មោង​ថ្មី​ ដែល​សូម្បី​តែ​ក្លិន​ និង​រា​ត្រី​ទី​១​ដ៏​ផ្អែម​​ត្រជាក់​ក៏​រសាត់​បាត់​តែ​មួយ​ប៉ប្រិច​ភ្នែក​​ខណៈ​កូន​កំលោះ​បាន​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​ ខក​ខាន​ក្រេប​ច័ន្ទ​ទឹក​ឃ្មុំ​ ។



 

ជីវិត​អភ័ព្វ​នេះ​ដោយ​សារ​ស្នា​ដៃ​ជន​ដៃ​ដល់​ ជា​ជន​ពាល​ដែល​បង្ក​ជម្លោះ​ក្នុង​វង់​រាំ​ធុង​បាស់​នៃ​មង្គល​ការ​មួយ​នេះ​បាន​ចាក់​កូន​កំលោះ​មួយ​កាំបិត​​ចំ​ក្រលៀន​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​ ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ។ ហេតុ​ការណ៍​អកុសល​នេះ​បាន​កើត​មាន​ឡើង​ នៅ​វេ​លា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២៩ខែវិច្ឆកា​ នៅ​ភូមិ​ទួល​ក្រឡាញ់​ ឃុំ​ថ្លាត​ ស្រុក​អន្លង់​វែង​ ក្នុង​ថ្ងៃ​អាពាហ៍​ពិ​ពាហ៍​កូន​ប្រុស​ស្រី​១​គូ​ ។ កូន​កំលោះ​អភ័ព្វ​មាន​ឈ្មោះ​ឱម​ សា​វេត​ អា​យុ​២២​ឆ្នាំ​ ជា​គូ​នឹង​កូន​ក្រមុំ​ឈ្មោះ​អេង​ ស្រី​រត្ន​ អាយុ​១៨​ឆ្នាំ។



 

រឿង​រា៉វ​ដែល​បាន​កើត​ឡើង​គឺ​នៅ​ក្នុង​កម្ម​វិធី​ចាក់​ធុង​បាស់​រាំ​លេង​កម្សាន្ត​នា​ពេល​រា​ត្រី​ ដែល​មាន​ការ​រាំ​ច្រៀង​​ ដើម្បី​ផ្តល់​នូវ​ការ​សប្បាយ​រីក​រាយ​សម្រាប់​ក្រុម​គ្រួសារ​និង​ភ្ញៀវ​ជិត​ឆ្ងាយ​ ដែល​បាន​ចូល​រួម​ ។ ផ្ទុយ​ទៅ​វិញ​មាន​យុវ​ជន​ទំនើង​២​ក្រុម​បែរ​ជា​កើត​មាន​ជម្លោះ​វាយ​តប់​គ្នា​ក្នុង​វង់​រាំ​ទៅ​វិញ​ ។ ឃើញ​សភាព​ច្របូក​ច្របល់​​បែប​នេះ​កូន​កំលោះ​​បាន​ចូល​ទៅ​ឃាត់​ ដូច​ទៅ​ឱ្យ​ជន​ដៃ​ដល់​ម្នាក់​ចាក់​១​កាំបិត​ចុង​ស្រួច​ចំ​គ្រ​លៀន​ខាង​ឆ្វេង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​នាំ​ទៅ​មន្ទីរ​ពេទ្យ​ទាំង​យប់​ ។ តាម​សាក្សី​បាន​ឱ្យ​ដឹង​ថា​ ហេតុ​ការណ៍​ដ៏​អាក្រក់​បាន​កើត​ឡើង​ដោយ​សារ​​ក្មេង​ទំនើង​ចំនួន​២​ក្រុម​ បាន​កើត​មាន​ជម្លោះ​នឹង​គ្នា​ ពេល​នោះ​កូន​កំលោះ​បាន​រត់​ទៅ​ឃាត់​ជន​ដៃ​ដល់​ឱ្យ​បញ្ឈប់​ការ​ប្រទូស្ត​រាយ​គ្នា​ ស្រាប់​តែ​ជន​ដៃ​ដល់​បាន​ចាក់​១​កាំ​បិត​ បណ្តាល​ឱ្យ​របួស​ដេក​ដួល​ទៅ​លើ​ធរណីនឹង​មាន​ឈាម​ហូរ​ក្រ​ហម​ច្រាល​ ។ ការ​ចាក់​កូន​កម្លោះ​ឱ្យ​រង​របួស​នោះ​បាន​ធ្វើ​ឱ្យ​ការ​រាំ​កម្សាន្ត​ត្រូវ​បាន​បញ្ឈប់​ភ្លាម​ៗនោះ​ដែរ​​ ហើយ​គ្រប់​គ្នា​ក៏​បាន​នាំ​កូន​កំលោះ​ទៅ​ធ្វើ​ការ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ ។ ចំណែក​ជន​ដៃ​ដល់​នឹង​បក្ស​ពួក​ចំនួន​៣​នាក់​ត្រូវ​បាន​​ប៉ូលិស​រដ្ឋ​បាល​ឃុំ​ថ្លាត​ ឃាត់​ខ្លួន​ភ្លាម​ៗ​ដែរ​នៅ​នឹង​កន្លែង​កើត​ហេតុ​ ។ ក្រុម​ជន​ដៃ​ដល់​ ១-ឈ្មោះ​ហ៊ឹម​ សុខន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ស្រុក​កំណើត​ខេត្ត​ក្រចេះ​ បច្ចុ​ប្បន្ន​មក​ស្នាក់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ គឺ​ជា​ជន​ដៃ​ដល់​ ។ ២-ឈ្មោះ​ភាន់​ រិន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ និង​៣-​ឈ្មោះ​មាន​ សល​ ភេទ​ប្រុស​ អា​យុ​២៣​ឆ្នាំ​ ទាំង​ពី​រ​នាក់​ជា​បក្ស​ពួក​រស់​នៅ​ក្នុង​ភូមិ​លំទង​ ឃុំ​លំទង​ ស្រុក​អន្លង់​វែង​ ។



 

ចំពោះ​ការ​ឃាត់​ខ្លួន​ក្រុម​ជន​ដៃ​ដល់​នេះ​គេ​មិន​ទាន់​ដឹង​ថា​ លោក​អធិ​ការ​នគរ​បាល​ស្រុក​អន្លង់​វែង​ នឹ​ង​ចាត់​ការ​បែប​ណា​នៅ​ឡើយ​ទេ​ ។ ទាក់​ទិន​នឹង​ហេតុ​ការណ៍​នេះ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥​ មីនា​ កោះ​សន្តិ​ភាព​បាន​ទូរ​ស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក​វរ​សេ​នីយ៍​ត្រី​ ស៊ុយ​ សេង​ អធិ​ការ​ស្រុក​អន្លង់​វែង​​ដែរ​ ប៉ុន្តែ​ពុំ​មាន​អ្នក​លើក​ទទួល​ ៕



 





No comments