បែកធ្លាយរូបថតថៅកែផលិតកម្មមួយ និងតួស្រីឱបគ្នានៅមាត់ជ្រោះកំពុងតែធ្វើអោយភ្ញាក់ផ្អើលពេញបណ្តាញសង្គម…..
រាជធានីភ្នំពេញ ៖ រូបថតឱបកៀកកើយគ្នារវាងថៅកែផលិតកម្ម និងតួស្រីបានបែកធ្លាយនៅតាមហ្វេសប៊ុកនាពេល ថ្មីៗកន្លងមក ។ រូបភាពទាំងនោះធ្វើឱ្យមានចម្ងល់ដោយខ្លះឆ្ងល់ថា តើអ្នកទាំងពីរទៅកៀកកើយគ្នានៅកន្លែងស្ងាត់ហើយគេលួចថតបានឬយ៉ាងណា ? តារាសម្ដែងថ្មីកញ្ញា ណា ថាយ៉ា លះបង់កាយច្រើនដើម្បីសិល្បៈរហូតហ៊ានសម្ដែងជាមួយថៅកែផលិតកម្មក្នុងឈុតស្រើបស្រាលទៀតផង ។ រូបភាពស្រើបស្រាលទាំងនោះបានលេចឡើងតាមហ្វេសប៊ុក ។

គេមិនដឹងថា ការទាក់ទងនៅខាងក្រៅរង្វង់សិល្បៈរវាងតារាសម្ដែងនាងណាថាយ៉ា និងម្ចាស់ផលិតកម្មបដិហារ្យស៊ីជម្រៅបែបណាទេ ប៉ុន្ដែយោងតាមរូបថតប៉ុន្មានសន្លឹកដែលបែកធ្លាយនោះគេសង្ស័យជារឿងស្នេហា ។ កាលពីពេលថ្មីៗកន្លងមកនេះ ភាគីខាងប្រុសបានអះអាងថា វាមិនដូចអ្វីដែលមានការយល់ច្រឡំនោះទេ ។ លោកស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យនិយាយថា «នោះជារូបភាពក្នុងការសម្ដែងប៉ុណ្ណោះ ។ តារាសម្ដែងសិចស៊ី នាងណាថាយ៉ា ត្រូវបានជ្រើសឱ្យសម្ដែងជាតួឆ្នាស និងសិចស៊ីក្នុងរឿង «រាជិនី» ដែលគ្រោងនឹងដាក់បញ្ចាំងនៅតាមរោងកុននាពេលខាងមុខ ហើយដោយក្នុងរឿងនោះខ្ញុំក៏បានរួមសម្ដែងជាតួអង្គមួយមានការទាក់ទងស្នេហាជាមួយនាងផង ទើបខ្ញុំ និងនាងត្រូវសម្ដែងឈុតរួមស្នេហ៍នៅឯមាត់ជ្រោះ ។ រូបនោះក្រោយមកបែកធ្លាយធ្វើឱ្យមានការយល់ច្រឡំ ។ រូបថតដែលត្រូវគេបង្ហោះនោះ មិនមែនជារូបភាពកៀកកើយដូចការយល់ច្រឡំទេ ។ រវាងខ្ញុំនិងតារាសម្ដែងនាងណាថាយ៉ា មិនលើសពីមេកើយ និងកូនចៅទេ ។ គឺជារឿងភាន់ច្រឡំសុទ្ធសាធនៅពេលមានការចែកចាយរូបថតទាំងនោះ ហើយ ម្នាក់ៗមានការយល់ច្រឡំថា តារាសម្ដែងណាថាយ៉ា គឺជានារីដែលមានការទាក់ទងស្នេហាយ៉ាងពិសេសជាមួយខ្ញុំ» ៕









No comments