មិននឹកស្មានថាកញ្ញា ដេននីក្វាន់ ដែលធ្លាប់ជាតារាល្បីខាងសិុចស៊ីតែពេលនេះនាងមិនត្រឹមកែខ្លួនឈប់ស្លៀកពាក់ស៊ិចស៊ីទេនាងថែមទំាង….
ក្នុងនាមខ្ញុំជា សិល្ប:ការនីម្នាក់ ដែលត្រូវជាប់ពិនយ័ រយះពេលមួយឆ្នាំពីក្រសួងវប្បធម៏ មិនអោយមានគ្រប់សកម្មភាពនៃវិសយ័សិល្ប:។អាស្រយ័ហេតុនេះ នាងខ្ញុំ មិនអាចបង្ហាញខ្លួន រឺ សម្តែងសកម្មភាពផ្សេងៗដែលពាក់ពន្ឋ័នឹងសិល្ប:ពិតមែន តែនាងខ្ញុំមិនតូចចិត្ត អន់ចិត្ត រឺ ខឹងសម្បារអ្វីនោះទេ ។

ដោយនាងខ្ញុំ បង្វែរពីការសម្តែងគ្រប់សកម្មភាពនៃសិល្ប: មកបង្កេីតសកម្មភាព មនុស្សធម៏ដោយចេញពីចិត្ត ចេញពីបេះដូង ទោះបីតិចក្តីច្រេីនក្តី ទៅតាមលទ្ឋិភាពដែលនាងខ្ញុំមានហេីយអាចធ្វេីបាន ។ ដូចជាម្សិលមិញនេះ ត្រូវថ្ងៃ ទី 01 ខែធ្នូ ឆ្នាំ 2017 គឺនាងខ្ញុំបាននាំយកនូវអំនោយ សម្ភាះសិក្សា ផ្សេងៗ ដូចជា កង់ 3គ្រឿង សៀវភៅប៊ិច ខ្មៅដៃ ជរ័លុប និង បន្ទាត់ ចំនួន 490ឈុត(490នាក់) ព្រមទាំង ថវិការបន្តិចបន្តួច ចែកជូនបងប្អូន និង លោកគ្រូ ដែលមានវត្តមាននៅ
សាលាបឋមសិក្សា សូរ ដែលស្ថិតនៅភូមិសូរថ្មី ឃុំ អង្គរ ស្រុក មេសាង ខេត្ត ព្រៃវែង ដេីម្បីជួយសម្រួលដល់ភាពខ្វះខាត់ដល់ពួកគាត់។ មូលហេតុដែលនាងខ្ញុំធ្វេីនៅសកម្មភាពមួយនេះគឺមកពីនាងខ្ញុំ ធ្លាប់ស្រម៉ៃនឹកដល់កាលពីខ្ញុំនៅតូចៗរៀននៅបឋមសិក្សា គឺនាងខ្ញុំធ្លាប់ឈររង់ចាំទទួលបែបនេះដោយសប្បាយចិត្ត ទេីបមកដល់ថ្ងៃនេះ ពេលនេះ វេលានេះខ្ញុំបានធ្វេីសកម្មភាពមួយនេះឡេីង។ ខ្ញុំសន្យានឹងខ្លួនឯងថាខ្ញុំនឹងបន្តការងារ ផ្សេងៗទៀត ដែលទាក់ទងនឹងមនុស្សធម៏តាមរយះរូបភាពផ្សេងៗទៀតដែលគាត់ខ្វះខាត ។
វប្បធម៏ចែករំលែកមួយនេះ គឺវាបានធ្វេីអោយនាងខ្ញុំជ្រះថ្លា សប្បាយរីករាយ ពេញចិត្ត និង ធ្វេីហេីយបន្តធ្វេីវាទៀតតាមលទ្ឋភាពនាងខ្ញុំ។ ពីនាងខ្ញុំ ដេននីក្វាន់





























No comments