មានរៀងធំហើយពេលនេះ ! គូដណ្តឹងរបស់ នី មុន្នីនាថ ប្រកាសក្តែងៗថា នឹងចុះមកស្រុកខ្មែរ ហើយប្រមូលលុយជំងឺចិត្ត១២ម៉ឺនដុល្លារពីនាងគឺដោយសារ
កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការកោះហៅតារាសម្តែងស្រីដ៏ល្បីឈ្មោះ កញ្ញា នី មុន្នីនាថ ឲ្យចូលបំភ្លឺតាមបណ្តឹងរបស់លោក អ៊ុង សុឡាង ដែលជាគូដណ្តឹងអនិកជនខ្មែររបស់កញ្ញា ដោយរូបលោកបានប្តឹងទារប្រាក់ចំនួន១២ម៉ឺនដុល្លារពីកញ្ញា នី មុន្នីនាថ ប៉ុន្តែកញ្ញាមិនខ្វល់ខ្វាយ ព្រមទាំងមិនចូលបំភ្លឺតាមការកោះហៅរបស់តុលារការផងដែរ។

បន្ទាប់ពីមិនបានចូលខ្លួនបំភ្លឺតាមតុលាការរួចមក កាលពីពេលថ្មីៗនេះ លោក អ៊ុង សុឡាង បានធ្វើការបង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គមរបស់លោក ដោយបញ្ជាក់ថា លោកនឹងមកយកលុយ ដែលលោកបានប្តឹងកញ្ញា នី មុន្នីនាថ។ លោកបានឲ្យដឹងដូច្នេះថា “បងនឹងទៅ កុំភ័យ អូនត្រៀមតែលុយ ដែលអូនបោក បងទៅនោះ អោយគ្រប់ចំនួនហើយរួម នឹងលុយជំងឺចិត្ត ដែលពៅមាស (ផ្កាមាស) ត្រូវបង់អោយបង បន្ទាប់ពីចេញសាលដីការពីតុលាការ បញ្ជាក់ថា អូនពិតជាបោកនឹងបំពានលើសេចក្តីទុកចិត្ត។ ពេលនោះហើយ បងនឹងចុះទៅស្រុកខ្មែរ ដើម្បីប្រមូលលុយនោះយកទៅធ្វើបុណ្យខ្លះ។ ច្រូចទឹកអោយអូន សូមកុំអោយអូនអត់ឃ្លានមិនរើសមុខ តទៅទៀត ណា…ហាហា”៕














No comments