ល្បីកក្រើកមែន! បទ “ពលី” របស់ ថេណា មានអ្នកចូលស្តាប់រាប់លានដងនៅលើយូធូប ខណៈទើបតែចេញបាន ២សប្តាហ៍តែប៉ុណ្ណោះ (មានវីដេអូ)
តារាចម្រៀង ថេណា ដែលតែងតែនិពន្ធបទចម្រៀង original song និងទទួលបានការគាំទ្រជាខ្លាំងពីសំនាក់ យុវវ័យសម័យថ្មី ដោយសារតែទេពកោសល្យសិល្បៈ និងរូបសម្បត្តិដ៏ស្រស់សង្ហាររបស់លោក។ ដោយតែងតែ បានចេញនូវបទ original song ជាច្រើនបទ ដែលបទនីមួយៗសុទ្ធតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ដូចជាបទ”ខុសជំនាន់” ជាដើម។

ជាក់ស្តែងបទចម្រៀង ពលី ដែល ថេណា ទើបតែបានបញ្ចេញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅក៏មានការគាំទ្រពីមហាជន ដោយមានការចូលស្តាប់នៅលើឆែននែលយូធូបផ្លូវការរបស់ថេណា រហូតដល់ទៅ ១លានដងជាងឯណោះ ក្នុងរយៈពេលតែ២សប្តាហ៍។ ការគាំទ្រដ៍មានសន្ទុះខ្លាំងក្លានេះ កាន់តែធ្វើឲ្យតារាចម្រៀងប្រុសរូបនេះមានកម្លាំងចិត្តក្នុងការនិពន្ធបទចម្រៀងថ្មីៗជាបន្ត៕




No comments