ពត៍មានថ្មីៗ

គង់ ច័ន្ទស្រីមុំ ចេញមុខបកស្រាយក្រោយពីសារព័ត៌មានថៃចុះផ្សាយរឿងគួរឲ្យហួសចិត្ត….

មានការភ្ញាក់ផ្អើលក្រោយពីមានគេហទំព័រសារព័ត៌មានថៃមួយបានចុះផ្សាយព័ត៌មាន ក្នុងអត្ថន័យថាកូនប្រុសបោះបង់ឪពុកចោល ព្រោះបានរៀបការជាមួយនឹងនារីជាអ្នកមាន។ ដោយនៅពេលរៀបអាពាហ៍ពិពាហ៍មិនអញ្ជើញឱពុកមកការ ហើយថែមទាំងមិនទទួលស្គាល់ ព្រោះខ្មាសគេដែលមានឪពុកអ្នកក្រ ជាអ្នករត់កង់បី នៅពេលដែលគេសួរពីរឿងឪពុកក៏បានប្រាប់គេថាឪពុកបានស្លាប់ហើយ។



 

ក្នុងនោះផងដែលនៅក្នុងគេហទំព័រ Jai Sanook នេះបានដាក់រូបភាពលោក គីម សីហា និងអ្នកនាង គង់ ច័ន្ទស្រីមុំ ធ្វើឲ្យមហាជនមានការយល់ច្រឡំថារឿងរ៉ាវនេះសំដៅដល់លោក គីម សីហា។ ទោះជាយ៉ាងណាក្តីអ្នកនាង គង់ ច័ន្ទស្រីមុំ ក៏បានធ្វើការចេញមុខបកស្រាយ និងបានបដិសេធថានេះគ្រាន់តែជារឿងប្រឌិត ដោយមិនមានប្រភពច្បាស់លាស់។ ក្នុងនោះផងដែលបុរសវ័យចំណាស់នៅក្នុងរូបព័ត៌មាននោះ ក៏មិនមែនជាឪពុកលោក គីម សីហា ដូចដែលគេយល់ច្រឡំឡើយ គឺជាអ្នកធាក់សីុក្លូ ដែលមានជីវភាពខ្វះខាត ដោយលោក តាំង គីមឡេង បានបង្ហោះប្រកាសសុំជំនួយកាលពីពេលកន្លងទៅ៕



 






 

ឪពុកលោក គីម សីហា (ពាក់អាវពណ៌លឿង)

 

No comments