បន្ទាប់ពី Nova 2i ទទួលបានជោគជ័យខ្លាំង ឥឡូវក្រុមហ៊ុន Huawei គ្រោងប្រកាសទាក់ទងទៅនឹង Nova 2S វិញម្ដង! ចង់ដឹងថាមានអ្វីអស្ចារ្យខ្លះទេ?
យើងសង្កេតឃើញថា ក្រុមហ៊ុន Huawei រឺ Honor បានប្រកាសចេញលក់ស្មាតហ្វូនរបស់ខ្លួនជាច្រើនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ហើយមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនក៏ពុំមានគម្រោងបញ្ឈប់ដែរ ដោយកាលពីពេលថ្មីៗនេះ Huawei បានផ្ញើរលិខិតអញ្ជើញទៅកាន់បណ្ដារអ្នកសារពត៌មានផ្សេងៗ ឲ្យមកចូលរួមក្នុងព្រឹត្តិការណ៍មួយនាថ្ងៃទី07 ខែធ្នូសប្ដាហ៍ក្រោយ ដែលគេជឿថាជាការដាក់តាំងបង្ហាញស្មាតហ្វូន Huawei Nova 2S។

គួរបញ្ជាក់ផងដែរថា ម៉ូដែលនេះទទួលបានការបែកធ្លាយមិនតិចទេក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ប៉ុន្ដែរហូតមកដល់ឥឡូវយើងនៅមិនទាន់ដឹងពត៌មានច្បាស់ជាផ្លូវការនៅឡើយទេ ហើយអ្វីដែលយើងដឹងច្បាស់ក្នុងពេលនេះ គឺម៉ូដែលនេះទទួលបានការរចនាដូចគ្នាទៅនឹង Huawei Nova 2i ដែរ។ ចំពោះលក្ខណៈពិសេស Nova 2S ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព FHD+ ជាមួយនឹងសមាមាត្រ 18:9។ សម្រាប់បន្ទះឈីប ម៉ូដែលនេះត្រូវបានបំពាក់ដោយប្រភេទ Huawei’s Kirin 960 SoC ជាមួយនឹងទំហំ RAM 6GB។ អ្វីដែលអស្ចារ្យបំផុតសម្រាប់ម៉ូដែលនេះ គឺកាមេរ៉ាមានដល់ទៅ4 ដោយកាមេរ៉ាភ្លោះខាងមុខមានទំហំ 20MP សម្រាប់ថតរូប selfie ស្អាតត្រជាក់ភ្នែក និងខាងក្រោយទំហំ 20MP+16MP។ ចុងក្រោយ Nova 2S នឹងដំណើរការដោយប្រព័ន្ធ Android 8.0 Oreo និងមាន EMUI 8.0។



No comments