ពត៍មានថ្មីៗ

មិនសរសើរមិនបាន!!!! ប្អូនប្រុសម្នាក់ឈ្មោះ​ Pov Leader គាត់បានបង្ហោះរូបគំរូប៉ុន្មានសន្លឹក (មានវីឌីអូ)

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ក្នុង Facebook របស់ប្អូនប្រុសម្នាក់ឈ្មោះ​ Pov Leader គាត់បានបង្ហោះរូបគំរូប៉ុន្មានសន្លឹក ដែលបង្ហាញពីក្លោងទ្វារសម្រាប់កម្មវិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ខាងមុខនេះ ហើយក៏ត្រូវមានអ្នកប្រើប្រាស់ក្នុង Facebook ជាច្រើនបានពេញចិត្តជាខ្លាំងចំពោះស្នាដៃរបស់ប្អូនប្រុសម្នាក់នេះ។ ក្នុងនោះផងដែរប្អូនប្រុសខាងលើក៏បានរៀបរាប់បន្ថែមទៀតថា៖
"ខ្ញុំព្រះករុណាមិនជាអ្នកឌីស្សាញខ្លាំងខ្លាណាស់ណាទេពូៗតែជាមតិយោបល់​​និង​ ចេះតិចតួច។ ​តែមួយឆ្នាំមានតែម្តង ហើយជាព្រះរាជពិធីបុណ្យទៀត។ មិនអស់ប៉ុន្មានទេពូប៉ុណ្នឹងៗ។ ជួយlike and share ដើម្បីទីក្រុងគុជយើង។អគុណ"

 

ដូចនេះនៅពេលបងប្អូនឃើញហើយតើយល់យ៉ាងណាដែរចំពោះស្នាដៃរបស់ប្អូននោះ? ដោយក្នុងនោះប្រហែលជាប្អូនគិតថាគួរតែធ្វើវាឲ្យបានថ្លៃថ្នូរ និងឲ្យស្អាតផងដែរព្រោះវាក៏មិនសូវចំណាយអស់ប៉ុន្មានទេ។ គួរបញ្ជាក់ឡើងវិញផងដែរថាក្នុងឱកាសបុណ្យអុំទូក​-​បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី២ ដល់ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះហើយ។

 

ក្នុងនោះផងដែរ​បុណ្យប្រពៃណី​យ​ផ្សេងៗ​គឺជា​ព្រឹ​ត្តិការណ៍​មួយបានអូសទាញទេសចរ​បរទេស​ចូល​ទស្សនា មិន​ថា​ទេសចរ ក្នុងស្រុក​តែប៉ុណ្ណោះ​ទេ ​ដូច្នេះ​បានជា​ក្រសួងទេសចរណ៍​កន្លងមក​បាន​បង្កើត​ក​ម្ម​វិធី​បុណ្យ​ជាច្រើន​ដើម្បី អូសទាញ​ទេសច​បរ​ទេស ឱ្យមក​ចូលរួម​កំសាន្ត​ដូចជា​បុណ្យ​សមុទ្រ បុណ្យ​ទន្លេ ជាច្រើនលើក​ច្រើនសារ រួមទាំងបង្កើត​ព្រឹត្តិការ​ណ៍កីឡា​នៅមុខ​ប្រាសាទ​អង្គរ និង​នៅ​រាជធានី​ភ្នំពេញ ធ្វើ​សន្និសីទ ឬ​ទិវា​អន្តរជាតិ​ធំៗ ដែលជា​ប្រភព​អូសទាញ​ទេសចរ​បរទេស​ឱ្យ​ចូក​មក​ទស្សនា​កម្ពុជា​ឱ្យបាន​ច្រើន ។ ​គួរបញ្ជាក់​ថា រយៈពេល៨​ខែ ឆ្នាំ​២០១៧​នេះ ទេសចរ​អន្តរជាតិ​បានមក​ទស្សនា​កម្ពុជា​បាន​ចំនួន ៣,៥​លាន​នាក់ កើន ១២%​បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៦ រយៈពេល​ដូចគ្នា ៕​

   

 








+ ទស្សនាវីឌីអូខាងក្រោម
 

No comments