ព្រឿសម្បុល! គណៈកម្មការចង់រត់ចោលកម្មវិធី បន្ទាប់ពីបេក្ខភាពធ្វើឫកពាចម្លែកៗ [មានវីដេអូ]
អាម៉ាប៉ាប៉ាញ៉ូស
ពិតជាមានការភ្ញាក់ផ្អើល និងព្រឺឆ្អឹងខ្នង ដល់អ្នកទស្សនា ជាពិសេសគឺ គណៈកម្មការ បន្ទាប់ពីបេក្ខភាពប្រលងស្រី ជនជាតិ ឥណ្ឌូនេស៊ី ឈ្មោះ Riana បានបង្ហាញកាយវិការប្លែកៗ និងគួរឲ្យខ្លាច ដែលគ្រប់គ្នានឹងស្មានមិនដល់ នៅក្នុង កម្មវិធី Asia's Got Talentសប្ដាហ៍ទី ៣ រដូវកាលទី ២។
ការសម្ថែងរបស់បេក្ខភាពគួរឲ្យខ្លាចខាងលើ មានឈ្មោះថា “ The Sacred Riana” នាងឡើងមកសម្ថែងក្នុងសំលៀកបំពាក់ជាសិស្ស មានកាន់តុក្តាមួយ និងបញ្ចេញសមត្ថភាពលេងសៀក។ អ្វីដែលប្លែកទៀតនោះ គឺនាងមិនបាននិយាយ ឬឆ្លើយតបសំនួរ របស់ គណៈកម្មការឡើយ ក្រៅតែពីបញ្ចេញកាយវិការប្លែកៗ រហូតធ្វើឲ្យបរិយាកាសក្នុងកម្មវិធីកាន់តែព្រឺព្រួច។
ក្រោយពីសម្ថែងចប់ គណៈកម្មការប្រុសម្នាក់ បាននិយាយថា “ខ្ញុំតែងតែមានពាក្យនិយាយទៅកាន់បេក្ខភាពប្រលងនាៗ ប៉ុន្តែពេលនេះ គឺខ្ញុំអត់មានអ្វីត្រូវនិយាយទេ ព្រោះថានាងបានធ្វើឲ្យគេខ្លាចព្រឺក្បាលគ្រប់ៗគ្នាបែបនេះ”។
យ៉ាងណាចុងបញ្ចប់ បេក្ខភាព Riana ត្រូវបានជ្រើសរើសឲ្យទៅកាន់វគ្គបន្ត និងទទួលបានការសរសើរពីគណកម្មការទៀតផង។
សូមអញ្ជើញទស្សនាការសម្តែងរបស់នាងខាងក្រោម:
ប្រភព: Asia's Got Talent
ផ្ដល់សិទ្ធិដោយ៖ srolanhnak.today
ប្រភព: Asia's Got Talent
ផ្ដល់សិទ្ធិដោយ៖ srolanhnak.today
No comments