ស្ដែងៗម៉ង សាហាវណាស់ ! ខឹងប្រុសស្នេហ៍សុំបែប លួចកាត់លិង្គចោលផ្អើលទាំងកណ្តាលយប់ !
មានរឿងភ្ញាក់ផ្អើលដ៏ហួសចិត្តមួយកាលពីយប់ថ្ងៃទី ១៨ ខែវិច្ឆិកា ម្សិលមិញ ដោយមានយុវជនជានិស្សិតម្នាក់ត្រូវបានស្រីស្នេហ៍កាត់លិង្គចោលទាំងកណ្តាលយប់ ហើយត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅកាល់ម៉ែត្រ ប៉ុន្តែជាអកុសលគ្រូពេទ្យជំនាញបានប្រាប់ថា «លិង្គត្រូវរបួសធ្ងន់ធ្ងរមិនអាចតភ្ជាប់វិញបានទេ ព្រោះលិង្គត្រូវបានជនដៃដល់យកផែឡាមកាត់ជិតដាក់ដល់គល់» ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះជួលរបស់នារីជាសង្សាឈ្មោះ លី ស្រីនាង (ជនដៃដល់) បន្ទប់លេខ ២២ ជាន់ទី ១ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដើមហេតុនៃការខឹងសម្បារពីនារីជាគូស្នេហ៍រហូតដល់កាត់លិង្គចោលនេះ ដោយសារយុវនិស្សិត ផ សផ ស្នាក់នៅវត្តមួយក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនិស្សិតរូបនោះបានសាងស្នេហាជាមួយក្រមុំរោងចក្រ លី ស្រីនាង នេះរហូតបានខ្លួនប្រាណហើយក៏មានគំនិតចង់ដោះដៃ គឺនៅថ្ងៃកើតហេតុខាងប្រុសមកប្រាប់ខាងស្រីថា «យើងបែកគ្នាទៅ ព្រោះខែឆ្នាំយើងមិនត្រូវគ្នាទេ» ទើបជាធ្វើឱ្យនាងខូចចិត្តក៏កើតជាក្តីមួរម៉ៅឈានដល់ប្រព្រឹត្តបែនេះតែម្តងទៅ ។
កន្លងមកធ្លាប់ករណីបែបនេះតែកើតមាននៅបរទេស ដូចជានៅប្រទេសថៃ និង នៅអាមេរិកជាដើម តែពេលនេះស្រាប់តែមកកើតមាននៅកម្ពុជាដែរ ហើយក៏ជាមេរៀនសម្រាប់ពួកប្រុសព្រានទាំងឡាយ ដែលច្រើនតែប្រើវិធីលួងលោម ស្ទូចយកព្រហ្មចារីយ៍របស់នារីៗដើម្បីបំពេញការស្រេកឃ្លានខុសតម្រារបស់ខ្លួន រួចហើយក៏ចង់ដាក់មេប្រូចនោះ ។
ការនិយាយបែបនេះគឺមិនមែនលើកទឹកចិត្តដល់អ្នកប្រព្រឹត្តបទល្មើសដូចជាករណីនាង លី ស្រីនាង ខាងលើនេះទេ ព្រោះនេះគឺជាអំពើមួយខុសនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ ដោយសារថា សូម្បីត្រឹមតែបង្ករបួសស្នាមដល់អ្នកដទៃនោះក៏នឹងមានទោសទៅហើយ ចុះទម្រាំបើកាត់លិង្គដាច់រហូតមិនអាចតភ្ជាប់វិញបាន ធ្វើឱ្យជនរងគ្រោះបាត់បង់អនាគត់អស់មួយជីវិតបែបនេះ គឺរឹតតែមានទោសធ្ងន់ណាស់ទៅទៀត ។ ដូច្នេះគូស្នេហ៍ទាំងឡាយ បើមានរឿងអ្វីគួររកវិធីស្រោយគ្នាឱ្យបានត្រឹមត្រូវ លៃយ៉ាងណាចៀសវាងនូវអំពើទាំងឡាយណាដែលខុសនឹងច្បាប់ ៕
No comments