(ត្រូវចុចអានដាន់ខាត)ដើម្បីសេចក្តីសុខសុភមង្គលគ្រួសារ ដាច់ខាតត្រូវ ជៀសវាងរឿង 5 យ៉ាងនេះ…..
ភាពជោគជ័យនៅក្នុងគ្រួសារគឺ ភាពអត់ធ្មត់ និងការអភ័យទោសឱ្យគ្នា បើប្រាសចាករឿងទាំងពីរនេះពេលណា ខ្សែចំណងនៃគ្រួសារក៏នឹងដាច់ដោចអស់ជាមិនខាន។
បញ្ហាមួយដែលមានភាពសំខាន់ដល់ការសាងសេចក្តីសុខក្នុងគ្រួសារ គឺការទាស់ទែងរវាងស្វាមីភរិយាដែលនឹងហុចផលប៉ះពាល់មកដល់ខ្លួនកូន និងសមាជិកគ្រប់រូបក្នុងក្រុមគ្រួសារ ដូច្នេះទើបយើងគួរតែសិក្សា និងរិះរកវិធីកែបញ្ហារួមគ្នាដើម្បីកុំឱ្យភាពទាស់ទែងនេះកើតឡើងក្នុងគ្រួសារបាន។
ដើម្បីសេចក្តីសុខសុភមង្គលគ្រួសារ ដាច់ខាតត្រូវ ជៀសវាងរឿង៥ យ៉ាងដូចខាងក្រោមនេះ៖
១.និស្ស័យ និងទម្លាប់ផ្ទាល់ខ្លួន
ជារឿងដែលពិបាកនឹងផ្លាស់ប្តូរខ្លាំងណាស់ ព្រោះវាជានិស្ស័យដែលជាប់នឹងខ្លួនមកយូរហើយ ធ្លាប់ប្រតិបត្តិ ដដែលៗ មកហើយកាលពីអតីត ទោះបីជាផ្លាស់ប្តូរបានមែន តែក៏បានត្រឹមតែមួយរយៈពេលប៉ុណ្ណោះ ដូច្នេះស្វាមីភរិយាត្រូវតែ ទទួល ស្គាល់ និងធ្វើចិត្តឱ្យបាន ហើយកែសម្រួលខ្លួនចូលរកគ្នា ចេះបន្ធូរបន្ថយ ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង។
ស្រីៗចូលចិត្តតែងខ្លូនដើរផ្សា….
ប្រុសៗចូលចិត្តផឹកសុីចូល KTV
២.ខ្វះភាពដឹងខ្លួនក្នុងតួនាទី និងកាតព្វកិច្ច សម័យមុនស្វាមីមានតួនាទីជាអ្នកដឹកនាំ ជាមេគ្រួសារ រកប្រាក់ចិញ្ចឹមគ្រួសារបច្ចុប្បន្នស្ត្រីមានតួនាទីក្នុងការធ្វើការងារ រកប្រាក់មកចិញ្ចឹមក្រុមគ្រួសារដូចគ្នា តែស្ត្រីក៏នៅតែត្រូវមកទទួលខុសត្រូវការងារក្នុងផ្ទះ និងអប់រំប្រដៅបុត្រធីតាទៀតដែរ ទើបធ្វើឱ្យពេលខ្លះភរិយាមានអារម្មណ៍មួម៉ៅ និងនិយាយច្រើន ធ្វើឱ្យកើតការទាស់ទែងឡើងបាន ហើយស្វាមីខ្លះក៏មិនទទួលខុសត្រូវតួនាទីរបស់ខ្លួនឯង នៅចាំតែបន្ទោស ស្តីឱ្យភរិយាថា មិនអប់រំប្រដៅកូន ទាំងដែលការងារចិញ្ចឹមថែទាំអប់រំប្រដៅកូនក៏ជាតួនាទីដោយត្រង់របស់ទាំងឪពុក និងម្តាយ ដូច្នេះទាំងពីរនាក់ត្រូវជួយគ្នាក្នុងការអប់រំមើលថែបុត្រធីតា រហូតដល់កិច្ចការងារក្នុងផ្ទះដែលត្រូវតែជួយគ្នាទៅវិញទៅមកទៀតផង។
៣.គ្មានពេលវេលាឱ្យគ្នាទៅវិញទៅមក ដោយសារតែម្នាក់ៗសុទ្ធតែមានភារកិច្ចត្រូវធ្វើការងារ ពេលខ្លះក៏បែកគ្នារស់នៅ ធ្វើឱ្យគ្មានពេលវេលាជជែកនិយាយគ្នា មិនបានដឹងពីសុខទុក្ខរបស់គ្នាទៅវិញទៅមក ទើបក្រុមគ្រួសារគួរតែមាន “ទិវានៃគ្រួសារ” មួយសប្តាហ៍មួយថ្ងៃ ឬពេលណាមួយស្រេចតែឯកភាពគ្នា មានពេលវេលានៅជួបជុំគ្នា ប៉ា ម៉ាក់ កូន និងមានកិច្ចការងារធ្វើរួមគ្នា។
៤.ប្រើអំពើហិង្សាសម្រេចក្តីក្នុងគ្រួសារ ការឈ្លោះប្រកែក ជេរបញ្ចោ ស្តីបន្ទោស គំរាមកំហែង រហូតដល់ថ្នាក់វាយតប់គ្នា រាប់បានថាជាដំណោះស្រាយដែលហៅបានថាជាការប្រើអំពើហិង្សា កម្លាំងបាយ ដោយប្រាសចាកសតិបញ្ញា ដែលភាគច្រើនកើតចេញពីការនិយាយពន្យុះរបស់ខាងណាម្នាក់ ធ្វើឱ្យម្នាក់ទៀតខឹងខ្លាំងរហូតទ្រាំលែងបាន ចាប់ផ្តើមប្រើអំពើហិង្សាដើម្បីរម្ងាប់ហេតុការណ៍។
៥.មិនស្មោះត្រង់ ការក្បត់ចិត្តគ្នារបស់ស្វាមី ឬភរិយា រាប់បានថាជាមូលហេតុមួយដែលធ្វើឱ្យក្រុមគ្រួសារជាច្រើនដួលរលំបាក់បែករួចមកហើយរាប់មិនអស់។
យ៉ាងណាក៏ដោយ បើមនុស្សក្នុងគ្រួសារមានបញ្ហានឹងគ្នា មិនថាតែស្វាមីភរិយា ឬសមាជិកដទៃទៀតនោះទេ មិនគួរបណ្តោយទុកចោលឱ្យវានៅរ៉ាំរ៉ៃរហូតក្លាយជាបញ្ហារីករាលដាល ព្រោះតែការមិនយល់គ្នានោះឡើយ គ្រប់គ្នាគួរបែរមុខមកនិយាយគ្នា រិះរកវិធីកែខៃបញ្ហារួមគ្នា និងរឿងដែលចាំបាច់មួយទៀតក្នុងការរស់នៅរួមគ្នា គឺការគោរពសិទ្ធិរបស់គ្នាទៅវិញទៅមកទើបគ្រួសារមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តយូរអង្វែង៕ ប្រភព៖ ឡារ៉ែន
No comments