ពត៍មានថ្មីៗ

ជួយស៊ែរឲ្យប្រុសៗបានដឹងផង!! មូលហេតុដែលប្រុសៗគួរតែឈប់មើលរឿងសិចដោយហេតុថា..



ជាធម្មតាការមើលរឿងសិចមិនបង្កគ្រោះថ្នាក់អ្វីនោះទេ បើយើងមើលនៅក្នុងកម្រិតមធ្យម។ ភាគច្រើនមនុស្សប្រុសវ័យជំទងដល់វ័យកណ្តាល ចូលចិត្តមើលរឿងសិចក៏ព្រោះតែវាអាចជួយដាស់អារម្មណ៍ឲ្យមានភាពពុះកញ្ជ្រាលភ្លាមៗ។ តើអ្នកតែងតែពឹងផ្អែកទៅលើវីដេអូសិច ដើម្បីទទួលបានភាពស្រើបស្រាល មុនពេលឡើងគ្រែជាមួយដៃគូមែនទេ? ខាងក្រោមនេះជាមូលហេតុ៤យ៉ាង ដែលអ្នកគួរតែឈប់មើលរឿងសិច៖



 

មនុស្សប្រុសអាចខកចិត្តចំពោះដៃគូ ដោយសារតួស្រីក្នុងរឿងសិចពូកែគ្រប់ក្បាច់លើគ្រែ អមទៅដោយការស្លៀកពាក់ដ៏សែនសិចស៊ី និងការរៀបចំបរិយាកាសដ៏រ៉ូមែនទិចទៀតនោះ ធ្វើឲ្យមនុស្សប្រុសពេញចិត្តរឿងសិចជាង ដៃគូខ្លួនឯង។ ប្រសិនបើបុរសនៅតែបន្តមានអារម្មណ៍បែបនេះទៀត វាអាចធ្វើឲ្យពួកគេមិនចង់រួមភេទជាមួយដៃគូនោះឡើយ ហើយជីវិតស្នេហារបស់អ្នកអាចនឹងដើរដល់ផ្លូវបំបែក ។

ភាពស្និទ្ធស្នាល មានការធ្លាក់ចុះ ការរួមភេទពិតប្រាកដ នឹងការរួមភេទក្នុងរូបភាពវីដេអូសិច មានលក្ខណ:ខុសគ្នាដាច់ស្រឡះ។ នៅក្នុងវីដេអូរសិច តួប្រុស និងតួស្រីធ្វើការរួមភេទទៅតាមការរៀបចំ និងប្រឹងសម្តែងឲ្យសម បើទោះបីជាពួកគេគ្មានអារម្មណ៍ក៏ដោយ។ ផ្ទុយទៅវិញការរួមភេទជាក់ស្តែង គឺត្រូវការអារម្មណ៍ពុះកញ្ជ្រាលទាំងសងខាង ទើបធ្វើឲ្យការរួមភេទរបស់អ្នកឈានដល់ចំណុចកំពូល។ ហេតុដូចនេះហើយ នៅពេលដែលមនុស្សប្រុសមើលរឿងសិច ប្រាកដជាមានអារម្មណ៍ត្រេកត្រអាលត្រូវការប្រតិបត្តិការភ្លាមៗ។ ប៉ុន្តែប្រសិនបើភាគគីខាងស្រីមិនចង់វិញនោះ មានតែប្រើដៃជំនួយប៉ុណ្ណោះ។ ធ្វើបែបនេះយូរៗអ្នកនឹងលែងមានអារម្មណ៍ជាមួយដៃគូទៀតហើយ។



   

មិនយល់ចិត្តគ្នា និងគ្មានភាពផ្អែមល្ហែម រឿងសិចភាគច្រើន ត្រូវបានគេសម្តែងដោយប្រើកំលាំងខ្លាំងៗ កាយវិការ ឬក្បាច់ចម្លែកៗដែលមនុស្សទូទៅមិនអាចធ្វើបាន។ នៅក្នុងជីវិតជាក់ស្តែង មនុស្សស្រីចូលចិត្តភាពទន់ភ្លន់ ផ្អែមល្ហែម ដូចជាការបបោសអង្អែលថ្នមៗ ដោយរ៉ូមែនទិចបំផុត។ ផ្ទុយទៅវិញមនុស្សប្រុសដែលមើលរឿងសិចតែងចង់សាកល្បងប្រើកាយវិការ និងក្បាច់ដែលខ្លួនបានឃើញ ទាំងមិនដឹងថា មនុស្សស្រីមិនចូលចិត្ត។ ទាំងនេះដែលជាហេតុធ្វើមនុស្សស្រីមិនចង់រួមភេទ។

  មិនដឹងពី ចំណុចកំពូលរបស់មនុស្សស្រី នៅក្នុងរឿងសិច តួប្រុសគិតតែងតែប្រយុទ្ធរហូតទាល់តែសុខស្រួលខ្លួនឯង ដោយមិនខ្វល់ពីមនុស្សស្រី អាចមានក្តីសុខដល់កំពូល ឬអត់នោះទេ។ ជាក់ស្តែងក្នុងជីវិតពិត ទង្វើបែបនេះធ្វើមនុស្សស្រី មានអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំង។ ដូច្នេះហើយ អ្នកគួរតែផ្តាច់ខ្លួនពីរឿងសិច ហើយស្វែងរកអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកជាមួយដៃគូ ក្នុងការរួមភេទ ទើបធ្វើឲ្យជីវិតស្នេហារបស់អ្នកមានភាពផ្អែមល្ហែម និងគង់វង្សយូរអង្វែង៕



 

No comments