ពត៍មានថ្មីៗ

វីដេអូស្តែងៗ៖ ប៉ូលិសបាញ់ចោរ២នាក់ ស្លាប់ភ្លាមៗ ពេលដែលកំពុង ប្លន់ក្នុងហាងមួយ (មានវីដេអូ)

ចោរ២នាក់ បានចូលប្លន់ក្នុងហាងមួយកន្លែង ហើយម្នាក់ជាអ្នកភ្ជង់ ចំណែកម្នាក់ទៀត ជាអ្នកប្រមូលលុយ ។ ម្ចាស់ហាង បានត្រឹមប្រមូលលុយ ដាក់លើតុអោយទៅចោរប្លន់ ចំណែកអ្នកបំរើបានត្រឹម ឈរមើលចោរ ប្រមូលយកលុយតែប៉ុណ្ណោះ ព្រោះបើហ៊ានតែ ផ្តេសផ្តាស ជីវិតរបស់ពួកគេ នឹងត្រូវចប់ភ្លាមមួយរំពេច ។



 


 

បន្ទាប់ពីប្រមូលលុយរួចហើយ ក្រុមចោរទាំង២នាក់ បាននាំគ្នាដើរចេញ តែចំថ្ងៃស៊យរបស់ពួកគេ ប៉ូលិសបានត្រៀមចាំនៅខាងក្រៅ រួចជាស្រេច ។ នៅពេលដែលឃើញ ពួកចោរកំពុងរៀបបើកទ្វារចេញក្រៅ ប៉ូលិសបានបាញ់សំរុក មិនសំចៃដៃឡើយ បណ្តាលអោយចោរទាំង២នាក់ ដួលនៅលើឥដ្ឋ ម្នាក់ស្លាប់ ចំណែកម្នាក់ បាក់ជើង ហើយព្យាយាមក្រោក តែប៉ូលិសបានបាញ់ ចំពោះមួយគ្រាប់ទៀត ស្លាប់ភ្លាមៗតែម្តង ។ ប៉ូលិសបានសំរុកចូលភ្លាមៗ បន្ទាប់ពីក្រុមចោរ ដេកដួលក្នុងថ្លុកឈាម ដើម្បីចូលឆែកឆេរ និងពិនិត្យមើល នៅក្នុងហាងនោះ ។ បញ្ជាក់៖ វីដេអូនេះ មិនបានបញ្ជាក់ ពីទីកន្លែងកើតហេតុនោះទេ ៕



  

 


 

សូមទស្សនាវីដេអូខាងក្រោម៖

 

No comments