ពត៍មានថ្មីៗ

ក្រោយ អ្នកនាង ម៉េង កែវពេជ្ជតា ប្រតិកម្មនឹងប្រធានសមាគមសិល្បៈ ដែលនិយាយបំផ្លើសការពិត ឥលូវនេះអ្នកនាង ចន ចន្ទលក្ខិណា ដាក់ឲ្យវិញថា “អោយគាត់ឈ្លោះតែឯងទៅ….ទុកអោយគាត់ឆ្កួតតែឯង”

នាពេលថ្មីៗនេះកំពូលតារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បានប្រតិកម្មមិនពេញចិត្តចំពោះរឿងរ៉ាវ ដោយអ្នកនាងបានលើកឡើងថា ទំព័ររបស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបំភ្លើស ក្រោយពីអ្នកនាងគ្រាន់តែរិះគន់រឿងទំហំទឹកលុយធម្មតាប៉ុណ្ណោះ ប៉ុន្តែបែរជាសរសេរហួសព្រំដែន ធ្វើឲ្យ អ្នកនាង ម៉េង កែវពេជ្ជតា មានការខឹងសម្បារយ៉ាងខ្លាំង និងទទួលយកមិនបាននូវការសរសេរបំផ្លើសទាំងនោះឡើយ។



 

យ៉ាងណាមិញទាក់ទងនឹងបញ្ហានេះអ្នកនាង ចន ចន្ទលក្ខិណា បានធ្វើការឆ្លើយតបទៅកាន់មហាជន ដែលបានចោទសួរអ្នកនាង ក្រោយពីអ្នកនាង ម៉េង កែវជ្ជតា បានប្រតិកម្មចំពោះខ្លួន។ ក្នុងនោះផងដែរ អ្នកនាង ចន ចន្ទលក្ខិណា បានបញ្ជាក់ឲ្យដឹងថា “សុំទោសណា រឿងបងពេជ្ជតាចង់និយាយអោយគាត់និយាយទៅ ព្រោះមាត់គាត់ អោយគាត់និយាយតែឯងទៅ អ្នកណាចោទអី គិតអីក៏តាមចិត្ត បើគាត់ចង់ឈ្លោះអោយគាត់ឈ្លោះតែឯងទៅ ហើយខ្ញុំបង្ហោះនេះក៏គ្មានពាក់ព័ន្តនិងអ្នកណាដែរ មិនបាច់ប្រាប់ទេ ខ្ញុំដឹង គ្រាន់តែគេទុកអោយគាត់ឆ្កួតតែឯង”៕



 








No comments