ស្រីស្អាត ហេង ចន្ថា ទម្លាយទំនាក់ទំនងស្អិតល្មួតជាមួយនាយ ពែកមី
កន្លងមកមានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថាស្រីស្អាត ហេង ចន្ថា និងនាយ ពែកមី មានទំនាក់ទំនងស្នេហាស៊ីជម្រៅលើសពីមិត្តភាពបងប្អូនក្នុងរង្វង់សិល្បៈ។
រូបថត៖ពីហ្វេសប៊ុក ហេង ចន្ថា ករណីរឿងរ៉ាវស្នេហាជាមួយបងប្រុសនាយ គ្រឿន នេះដែរ ហេង ចន្ថា ជាភាគីពាក់ព័ន្ធនៅក្នុងរឿងនេះបានអះអាងថា ទំនាក់ទំនងខ្លួនជាមួយ ពែកមី កន្លងមកក្នុងនាមជាសិស្សប្អូន និងរៀមច្បងសិល្បៈតែប៉ុណ្ណោះគ្មានអ្វីលើសពីហ្នឹងនោះទេ ហើយកន្លងមកទោះបីទៅណាមកណាជាមួយគ្នា ក៏មិនបានន័យថាមានទំនាក់ទងពិសេសអ្វីឡើយ។ មួយវិញទៀតនាង ចង់បញ្ជាក់ថា ក្នុងនាមខ្លួនជាអ្នកសិល្បៈមួយរូប តែងតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកជារឿងធម្មតាទៅហើយ បើឲ្យឈានដល់ស្នេហាស្រីប្រុសកើតឡើងគឺមិនអាចទេ ព្រោះនាយ ពែកមី មានប្រពន្ធកូនរួចហើយ។
“អ្នកខ្លះពួកគាត់ចេះតែគិតថា ខ្ញុំទាំងពីរស្រលាញ់គ្នា តែតាមពិតយើងស្រលាញ់គ្នាដូចបងប្អូនសោះ ហើយក្រោយពីថតរឿងចប់ ខ្ញុំ និងបង ពែកមី ទៅញ៉ាំអីជាមួយគ្នា ហើយពុកម៉ែបងប្អូនក៏យល់ច្រឡំ ថាខ្ញុំមានស្នេហាជាមួយគាត់ ” ។ ហេង ចន្ថា រៀបរាប់។ ស្រីស្អាត ហេង ចន្ថា គឺជាអតីតជយលាភីលេខ១ក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ២០១៦ មានស្រុកកំណើតមកពីខេត្តកំពង់ចាម បច្ចុប្បន្នគឺជាតារាបង្ហាញម៉ូដ និងសម្ដែងខ្សែភាពយន្ត៕

No comments