អស់ទាស់! ផ្ទះដ៏ធំស្កឹមស្កៃ ដែលពែកមី សង់ជូនអ្នកមានគុណនៅស្រុក ឥលូវនេះរួចរាល់ហើយ គ្រាន់តែឃើញចង់រស់នៅតែម្តង

តារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN គឺនាយ ពែកមី បានសាងសង់ផ្ទះយ៉ាងធំស្កឹមស្កៃនៅស្រុកកំណើតរបស់ខ្លួនទុកជូនដល់អ្នកមានគុណរបស់លោកទាំង២ក្នុងការរស់នៅអោយមានសុភមង្គល សុខស្រួលម្តង។ ជាពិសេសផ្ទះដែលបានសាងសង់នេះមានភាពធំស្កឹមស្កៃ ដោយនាយពែកមី បានដាំរុក្ខជាតិជាច្រើននៅក្នុងសួនច្បារ ក៏ដូចជាមានសត្វចិញ្ចឹមជាច្រើន គួរឲ្យចង់រស់នៅ។ គួរបញ្ជាក់ផងដែលថា ពែកមី ជាតារាមួយរូបដែលមានទេពកោសល្យ មិនត្រឹមតែមានអាជីពជាតារាចម្រៀងនោះទេ ថែមទាំងជាតារាសម្តែងទៀត ទោះបីជាសព្វថ្ងៃនេះ តារារូបនេះមានជីវភាពធូរធារក៏ពិតមែន តែទស្សនិកជន ស្ទើរតែគ្រប់គ្នាបានទទួលដឹងលឺនូវជីវប្រវត្តិដ៏កម្សត់របស់គាត់ កាលពីមុនផងដែរ។ នាយពាក់មី តែងតែ ទម្លាយខ្សែជីវិតធ្លាប់ជាកម្មករសំនង់ រស់នៅក្រលំបាក របស់ខ្លួនមិនដែលលាក់បាំងអ្វីឡើយ។៕ ផ្ទះកំឡុងពេលសាងសង់
ផ្ទះដែលបានសាងសង់រួច










No comments