ផ្គើនមែន! បុរសម្នាក់ ប្រកាសចំៗមុខទៅកាន់អ្នកគាំទ្រសម្តេច ហ៊ុន សែន និងបក្ស LDP បន្ទាប់ពីបក្សសង្គ្រោះជាតិត្រូវរំលាយថា...(មានវីឌីអូ)
បន្ទាប់ពី ការប្រកាសរំលាយបក្សសង្គ្រោះជាតិ មិនទាន់បានប៉ុន្មានផង ក៏បានបង្ហោះ ប្រកាសចំៗមុខទៅកាន់អ្នកគាំទ្រ សម្តេចតេជោ ហ៊ុន សែន និងបក្ស LDP ដោយបានសរសេរថា៖ ពីថ្ងៃនេះទៅ ប្រិយមិត្តណា ជាហ្វែន របស់សម្តេចតេជោ ជាមនុស្សបក្ស CPP ឆាប់បាត់មុខអោយហើយកុំអោយខ្ញុំពិបាកប្លុកចោល។ ខ្ញុំមិនចែករំលែកចំណេះអោយពួកអាកញ្ជះយួនទៀតឡើយ។ LDp ក៏ដូចគ្នា ឆាប់ចេញពីផេកឬគណនីរបស់ខ្ញុំ។ ពួកយើងមិនមែនជាមិត្តតទៅទៀតឡើយ។
គួបញ្ជាក់ផងដែរថា បុរសម្នាក់នេះមានឈ្មោះថា នីណាក់ ដែលបុគ្គលរូបនេះ ធ្លាប់បានចោទប្រកាន់ទាំងងងឹតងងុលទៅលើលោកឧកញ៉ា ហុង ពីវ ថាជាមនុស្សសំដែងធ្វើជាចិត្ត ធម៌ជួយគេឯងព្រោះតែចង់ថតយកមុខមាត់។ តែក្រោយបន្តិចមក បុគ្គល នីណាក់ នេះក៏បានចេញមុខ សុំទោសលោកឧកញ៉ាវិញភ្លាមៗ បន្ទាប់ពីខ្លួនបាននិយាយប្រឌិតរឿងមិនពិត។ ហើយបុគ្គលនេះក៏ធ្លាប់បានវាយប្រហារដោយគ្មានការគិតពិចារណា ទៅលើថ្នាក់ដឹងនាំគឺសម្តេច ហ៊ុន សែន និងវីវៈភាពកងទ័ពខ្មែរយើងផងដែរ។ ដោយសារតែបុគ្ឡនេះគ្មានសីលធម៌ក៏ត្រូវបានគេបណ្តេញចេញពីការងារផងដែរ។
ភ្នំពេញ៖ក្រោយពីបានបើកសវនាការអស់រយៈពេលពេញ១ថ្ងៃ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលបានប្រកាសសាលក្រមដោយសម្រេចរំលាយគណបក្សសង្រ្គោះជាតិ(CNRP)ចោលទាំងស្រុងហើយ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ និងសម្រេចផ្អាកសកម្មភាពនយោបាយរបស់មន្រ្តីបក្សជាង១០០រូប។
ការបើកសវនាការនេះ ក្រោមការឃ្លាំមើលពីមន្ត្រីសិទ្ធិមនុស្ស ព្រមទាំងអ្នកសារព័ត៌មានជាតិ-អន្តរជាតិមកពីគ្រប់ស្ថាប័ន បានឈរយ៉ាងត្រៀបត្រានៅមុខតុលាការកំពូល ដើម្បីរង់ចាំស្តាប់លទ្ធផលសវនាការ។ ខណៈតុលាការកំពូលកំពុងដំណើរការរំលាយបក្ស នៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិវិញដែលស្ថិតនៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានសភាពការណ៍ស្ងប់ស្ងាត់ធម្មតា។ ក្នុងអំឡុងពេលកំពុងដំណើរការសវនាការ សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីម្នាក់ផងដែរ ដោយស្រី្តរូបនោះ បានស្រែកទាមទារកុំឲ្យមានការរំលាយគណបក្សសង្រ្គោះជាតិនៅមុខតុលាការកំពូល ទោះបីជាមានការស្រែកពីសំណាកស្រ្តីរូបនេះក៏ដោយ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានអះអាងថា សភាពការណ៍មានល្អល្អស្ងប់ស្ងាត់ធម្មតាម គ្មានបញ្ហាអ្វីចោទឡើយ។
ស្របពេលតុលាការកំពុងដំណើរការក្តី សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានថ្លែងពីទីតាំងជួបកម្មករជាង១ម៉ឺននាក់ នៅតំបន់រោងចក្រ 7NG នៅព្រឹកថ្ងៃទី១៦ វិច្ឆិកា ថា សម្តេចថា នឹងមិនអន្តរាគមន៍អី្វនោះទេ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា”ខ្ញុំមិននិយាយពីរឿងនយោបាយច្រើនពេកទេដោយសារពេលនេះតុលាការកំពុងដំណើរការក្ដីដើម្បីរំលាយបក្សនយោបាយមួយនៅថ្ងៃនេះ។ខ្ញុំមិនធ្វើអន្តរាគមន៍ណាមួយចំពោះកិច្ចការតុលាការនោះទេ”។ ចំពោះការដាក់ពង្រាយកងកម្លាំងការពារសន្តិសុខ និងមានការយាមកាមយ៉ាងតានតឹងបំផុត ពោលគឺមិនអនុញ្ញាឲ្យពលរដ្ឋឆ្លងកាត់ដោយសេរីដូចសព្វ នៅតំបន់ជុំវិញតុលាការកំពូលវិញ ក្រោយពីមានមតិរិះគន់ជាច្រើនពីការដាក់កម្លាំងបែបនេះ ត្រូវបានលោក ជួន សុវណ្ណ អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការដាក់កម្លាំងនេះ ដើម្បីរក្សាសន្តិសុខប៉ុណ្ណោះ។
ចំពោះស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលជាប់ព័ន្ធនឹងអំពើក្បត់ជាតិរបស់ លោក កឹម សុខា ប្រធានគណក្សសង្រ្គោះជាតិ ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋរបស់ខ្លួន រស់នៅកម្ពុជាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសឲ្យឆ្ងាយពីកន្លែងណាដែលមានមនុស្សច្រើន ជាពិសេសនៅមុខតុលាការកំពូល ដែលកំពុងដំណើរការរឿងក្ដី រំលាយគណបក្សសង្គ្រោះជាតិ។ យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី១៦ វិច្ឆិកា បានលើកឡើងថា “ស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពាវនាវដល់ប្រជាជនរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្ន ជៀសឆ្ងាយពីហ្វូងមនុស្សច្រើន ហើយចាកចេញភា្លមៗពីទីកន្លែងណាដែល មានមនុស្សកំពុងប្រមូលផ្តុំ។ អ្នកគួរតែប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន និងទីកន្លែងនៅជុំវិញខ្លួន ក៏ដូចជាសកម្មភាពផ្សេងៗ ហើយតាមដានព័ត៌មានក្នុងស្រុក”៕
No comments