នី មុន្នីនាថ ប្រកាសលក់វីឡាភ្លោះយ៉ាងទាន់ហន់ ខណៈរឿងក្តីជាមួយអតីតគូដណ្តឹងកំពុងក្តៅគគុក..
ថ្មីៗនេះគេបានឃើញតារាសម្តែងរូបស្រស់ នី មុន្នីនាថ បានប្រកាសលក់ផ្ទះវីឡាភ្លោះដែលនៅបុរីជីបម៉ុងជីតផ្សារអ៊ីអនទីពីរក្នុងតម្លៃជាង ២០ ម៉ឺនដុល្លារ ។ មានការសរសើរថាចុងក្រោយនេះមិនត្រឹមស្រស់ស្អាតទេ សូម្បីជីវភាពរស់នៅរបស់ នី មុន្នីនាថ ក៏ប្រែប្រួលប្លែកជាងមុន ។
ទោះបីមានបណ្តឹងជាប់ខ្លួនដែលប្តឹងដោយអតីតគូដណ្តឹងលោក អ៊ុង សូឡាំង ពីបទទាមទារប្រាក់ប្រមាណ ១២ ម៉ឺនដុល្លារក៏ពិតមែនតែ នី មុន្នីនាថ ហាក់មិនខ្វល់ខ្វាយអ្វីឡើយពេលខ្លះគេឃើញ នី មុន្នីនាថ បង្ហោះដីឡូត៍ពុះលក់ធ្វើព្រងើយ ។ ថ្មីៗនេះគេបានឃើញ នី មុន្នីនាថ ប្រកាសលក់ផ្ទះវីឡាភ្លោះនៅបុរីជីបម៉ុងដែលមានទីតាំងនៅជិតផ្សារអ៊ីអនទីពីរក្នុងតម្លៃ ២៤ ម៉ឺនដុល្លារ ។ មានការលាន់មាត់ពីសំណាក់មហាជនថា នី មុន្នីនាថ ពិតជាមិនធម្មតា ។
មានការបង្ហើបពីសំណាក់អ្នកសិល្បៈដែលកៀកកិតជាមួយ នី មុន្នីនាថ ថាផ្ទះវីឡាភ្លោះនេះគឺជាផ្ទះរបស់ នី មុន្នីនាថ ដែលនាងបានទិញយូរមកហើយ ។ តែមិនដឹងថាមូលហេតុអ្វីបានជា នី មុន្នីនាថ ប្រកាសលក់នោះទេ ។ អ្វីដែលកត់សម្គាល់ទោះជាប្រឈមមុខជាមួយនឹងការឡើងតុលាការតាមបណ្តឹងរបស់អតីតគូដណ្តឹងក៏ពិតមែនតែ តារាសម្តែងរូបនេះនៅតែស្រស់ស្រាយ ។ យ៉ាងណាមិញនៅថ្ងៃទី ២២ ជាថ្ងៃដែលនាងត្រូវបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញគេបែរជាឃើញ នី មុន្នីនាថ ចូលហាងកែ សម្ជស្សទៅវិញ ។ ប៉ុន្តែយ៉ាងណាពេលនេះ នី មុន្នីនាថ ត្រូវពន្យារពេលឡើងតុលាការនៅថ្ងៃទី ២៩ វិញ ៕ ចេនី
No comments