លោកពូកុយ ទៅបុណ្យសពលោកយាយ ចាន់ ស៊ីផាន់ នឹងបានបង្ហោះសារដ៏ក្រៀមក្រំមួយ….
មុននេះប៉ុន្មានម៉ោង ក្រោយពីទទួលបានដំណឹងមរណៈភាពរបស់លោកយាយ ចាន់ ស៊ីផាន់ លោកពូកុយបានទៅដល់គេហដ្ឋានបុណ្យសពរបស់លោកយាយភ្លាមតែម្តង ជាមួយនឹងការបង្ហោះសារដ៏ក្រៀមក្រំបំផុត។ លោកពូបានសរសេរថា៖ ” ថ្ងៃមុនបានជួបម៉ែផាន់នៅមន្ទីរពេទ្យសូវៀត ឥឡូវមកជួបម៉ែផាន់គាត់បានលាចាកលោកនេះហើយសូមម៉ែទៅអោយបានសុខចុះ”។
គួរបញ្ជាក់ថា លោកយាយ ចាន់ ស៊ីផាន់ បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារតែកើតជំងឺរលាកពោះវៀន និងជំងឺថ្លើម ហើយបានទទួលមរណៈភាពក្នុងជន្មាយុ៩៣ឆ្នាំ ព្រឹកថ្ងៃនេះ ១២ វិច្ឆិកានេះ៕


ព័ត៌មានព្រឹកមិញ៖ សោកស្តាយខ្លាំងណាស់! បំណងចុងក្រោយមិនទាន់បានសម្រេចផង ឥលូវតារាសម្តែងជើងចាស់លោកយាយ ចាន់ ស៊ីផាន់ បានលាចាកលោកហើយ
តារាសម្តែងជើងចាស់លោកយាយ ចាន់ ស៊ីផាន់ បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារតែកើតជំងឺរលាកពោះវៀន និងជំងឺថ្លើម ធ្វើឲ្យមហាជនជាច្រើនអាណិតអាសូរលោកយាយយ៉ាងខ្លាំង។ កាលពីវេលាម៉ោង៤ និង៣០នាទីព្រឹកថ្ងៃទី១២ ខេវិច្ឆិកា ឆ្នាំ២០១៧ ព្រឹកមិញនេះ ក្រុមគ្រួសាររបស់លោកយាយ ចាន់ ស៊ីផាន់ មានទុក្ខជាទម្ងន់ ដោយសារតែលោកយាយបានទទួលមរណៈភាពក្នុងជន្មាយុ៩៣ឆ្នាំ នៅគេហដ្ឋានរបស់លោកយាយ។

គួររំលឹកផងដែរថា មុនលោកយាយលាចាកលោកទៅ លោកយាយធ្លាប់និយាយប្រាប់ចៅៗថា លោកយាយចង់ជួបមុខសិល្បករខ្មែរទាំងអស់ ដែលធ្លាប់ស្គាល់ និងគាំទ្រភាពយន្តរបស់លោកយាយ និងជាពិសេសចង់ជួបមុខនាយកុយ និងនាយក្រឹម នាដង្ហើមចុងក្រោយរបស់លោកយាយ ប៉ុន្តែបំណងប្រាថ្នារបស់លោកយាយមិនសម្រេច ដោយសារតែលោកយាយទើបតែជួបនាយកុយ មិនទាន់បានជួបនាយក្រឹមផង លោកយាយក៏បានលាចាកលោកទៅ៕







No comments