ពត៍មានថ្មីៗ

សូមប្រយ័ត្នផង! យុវតីវ័យក្មេងចេញពីរៀន ត្រូវស្រ្តីដៃដល់វាយស្មាដាក់ថ្នាំយកអស់គ្រឿងអលង្ការ និង iphone 7plus


នារីវ័យក្មេងមួយរូបត្រូវស្រ្តីដៃដល់ដែលមិនស្គាល់អត្តសញ្ញាណវាយស្មាដាក់ថ្នាំ យកអស់គ្រឿងអលង្ការ និងទូរស័ព្ទអាយហ្វូនមួយគ្រឿង នៅផ្លូវលេខ ១៥០ ម្ដុំផ្សារដេប៉ូ។ រហូតជិះមកដល់ផ្ទះរើកាតាបទើបដឹងខ្លួនថាត្រូវគេបោកយកអស់រលីង។
យោងតាមគណនីហ្វេសប៊ុកយុវតីរងគ្រោះឈ្មោះ Chroeng Vivathna បានបង្ហោះរៀបរាប់ថា នៅពេលដែលខ្លួនបានចេញពីសាលារៀន និងចេញពីទិញអីវ៉ាន់នៅម្តុំបាក់ទូក កំឡុងពេលធ្វើដំណើរតាមផ្លូវខាងត្បូងបាក់ទូកទៅត្រង់ជិតដល់ផ្លូវកាត់ ស្រាបតែមានមនុស្សស្រីម្នាក់ជិះម៉ូតូZoomer-X 017 ពណ៏ទឹកក្រូច បានមកវាយស្មាសួរថា មានស្គាល់ Amazon ដេអិនអត់? យុវតីដដែលបានបន្តថា ខ្លួនក៏បានប្រាប់ផ្លូវហើយ ប៉ុន្តែស្រី្តដៃដល់ខាងលើនៅតែតាមដើម្បីឲ្យជូនផ្លូវ។ ដោយត្រូវថ្នាំយុវតីរងគ្រោះក៏បានជិះតាមជនដៃដល់ រហូតដល់ផ្លូវស្ងាត់ស្រ្តីដៃដល់បានយកវត្ថុមានតម្លៃជាច្រើនពីជនរងគ្រោះដូចជាខ្សែក និង បន្តោង ចិញ្ចៀនពីរវង់ និង iPhone 7plus។
គួរបញ្ជាក់ថាករណីបែបនេះបានកើតឡើងជាច្រើនលើកណាស់មកហើយ ដូច្នោះសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរតាមដងផ្លូវម្នាក់ឯង ដើម្បីចៀសវាងករណីនេះកើតឡើង៕



No comments