ពត៍មានថ្មីៗ

មន្រ្តីនគរបាលជាន់ខ្ពស់!! សមត្ថកិច្ចបានរកឃើញរូបភាព លោក អួន ឈិន ថតវីដេអូសិច នឹងភស្តុតាងក្នុងកុំព្យូទ័ររបស់លោក

(ភ្នំពេញ)៖ មន្រ្តីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧ថា នៅពេលនេះសមត្ថកិច្ច បានរកឃើញភស្តុតាងថ្មីមួយទៀត នោះគឺរូបភាព និងវីដេអូរបស់ លោក អ៊ួន ឈិន អតីតបុគ្គលិកអាស៊ីសេរី ដែលបានចូលរួមថតវីដេអូស៊ិចជាមួយបរទេស នៅក្នុងប្រទេសកម្ពុជា។ មន្រ្តីនគរបាលជាន់ខ្ពស់ដដែលនោះ បានបញ្ជាក់ថា រូបភាព និងវីដេអូសិចរបស់លោក អ៊ួន ឈិន ដែលជួនលោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរជាតួប្រុសក្នុងការសម្តែងនោះ ត្រូវបានសមត្ថកិច្ចរកឃើញ នៅក្នុងកុំព្យូទ័ររបស់ លោក អួន ឈិន តែម្តងដែលអាចកំណត់ជាបទល្មើសថ្មី មួយផ្សេងទៀត ដែលសហការជាមួយបរទេស ធ្វេីឱ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។ នេះគ្រាន់តែភស្តុតាងបទល្មេីសថ្មីក្នុងចំណោមបទជាច្រើនផ្សេងទៀត។

   
 សូមបញ្ជាក់ថា អតីត​បុគ្គលិក​អាស៊ីសេរី​ ២រូប​ គឺ​ លោក​ អ៊ួន ឈិន​ និង​ លោក​ យាង សុជាមេត្តា​ ត្រូវ​បាន​អាជ្ញាធរ​​ឃុំ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ។ តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានធ្វើការចោទប្រកាន់ លោក​ អ៊ួន ឈិន​ និង​ លោក​ យាង សុជាមេត្តា ពីបទប្រគល់ឱ្យរដ្ឋបរទេស នូវព័ត៌មានជាអាទិដែលបង្កឱ្យ មានការ អន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ​ ដែលបទល្មើសនេះ អាចប្រឈមនឹង ការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ៕
 ប្រភពដើម៖ freshnewsasia

 

រូបភាពខាងក្រោមនេះ ដែលទទួលបានពីសមត្ថកិច្ច៖
 
 
 

No comments