(ស៊ែបន្ទាន់)អានអោយចប់៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងចាត់វិធានការលើគណនីហ្វេសប៊ូកណាដែលវាយប្រហាររាជរដ្ឋាភិបាល
មានការបង្ហោះចែករំលែកតៗគ្នា អំពីសេចក្ដីជូនដំណឹងការិយាល័យរដ្ឋបាលសរុប ដោយយោងតាមបញ្ជាផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ (ស្ដីទី) ដែលបានបញ្ជាទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់វិធានការលើគណនី ឬទំព័រហ្វេសប៊ូកណាដែលបានវាយប្រហាររាជរដ្ឋាភិបាល ញុះញង់ឱ្យមានចលាចលដល់សន្ដិសុខជាតិ ក្នុងនោះរួមទាំងអ្នកដែល Share ផងដែរ ដោយអ្នកស៊ែអាចមានទោសស្មើនឹងអ្នកផូស។ បន្ទាប់ពីបានឃើញនូវសេចក្ដីប្រកាសខាងលើនេះ អ្នកខ្លះក៏មានការភិតភ័យលែងហ៊ានចុចស៊ែ និងផូសបន្តទៀត ប៉ុន្តែអ្នកខ្លះក៏នៅតែមិនខ្លាចរអានូវការគំរាមកំហែងទាំងនេះទេ ព្រោះពួកគេគិតថា វាជាសិទ្ធសេរីភាពរបស់ពលរដ្ឋម្នាក់ៗ។ យ៉ាងណាក្ដី យើងមិនទាន់ដឹងថា សេចក្ដីប្រកាសនេះពិត ឬក៏ក្លែងក្លាយនោះទេ ព្រោះឯកសារដែលបង្ហោះមិនមែនជាលិខិតរដ្ឋបាល មានចុះថ្ងៃខែ និងត្រាត្រឹមត្រូវនោះឡើយ គ្រាន់តែជាការសរសេរបង្ហោះ រួចស៊ែតៗគ្នាតែប៉ុណ្ណោះ។
No comments