ពត៍មានថ្មីៗ

គជប ប្រកាសជូនដំណឹងដល់គណបក្សចំនួន៦ ដែលនឹងត្រូវទទួលបានអាសនៈ ក្រោយគណបក្សសង្រ្គោះជាតិត្រូវតុលាការកាត់រំលាយ

(ភ្នំពេញ)៖ ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលប្រកាសកាត់រំលាយ, ដោយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយទាំង៦ ដែលនឹងត្រូវទទួលបានអាសនៈ ដែលនៅទំនេរ ស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ 

គណបក្សទាំង៦ ដែលត្រៀមទទួលយកអាសនៈរួមមាន៖
១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច
២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៤៖ គណបក្សខ្មែរឈប់ក្រ
៥៖ គណបក្សសញ្ជាតិកម្ពុជា
៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ

 ខាងក្រោមនេះ​ ជាសេចក្តីប្រកាសរបស់ គជប៖


   

 - ទស្សនារូបភាព

 ១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច

 

 ២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

 

 ៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

 ៤៖ គណបក្សខ្មែរឈប់ក្រ

 
 ៥៖ គណបក្សសញ្ជាតិកម្ពុជា

 


 ៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ

 

No comments