លោក ហ៊ុន សែនបាននិយាយ ទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់របស់ CNRPថា ...(មានវីឌីអូ)
បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលប្រកាសរំលាយជាស្ថាពរហើយ ភ្លាមៗនោះលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានផ្ញើសារចំពោះសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក/ខណ្ឌ នៅទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិ ដែលចង់បន្តបម្រើប្រជាពលរដ្ឋ គឺបងប្អូនមានពេលវេលាច្រើនជាង១សប្តាហ៍ទៀត ដើម្បីមានឱកាសរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន បាននិយាយដូច្នេះថា «ខ្ញុំនៅតែបន្តអំពាវនាវដល់បងប្អូន ដែលជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក/ខណ្ឌ [សមាជិកបក្សសង្គ្រោះជាតិ] នៅទូទាំងប្រទេស បងប្អូននៅមានពេលវេលានៅឡើយ។ បន្ទាប់គណបក្សសង្គ្រោះជាតិត្រូវរលាយ រយៈពេល២សប្តាហ៍យ៉ាងយូរ នឹងត្រូវរៀបចំបែងចែកអសនៈឲ្យរួចរាល់។ ដូច្នេះបងប្អូន មានឱកាសច្រើនជាង១មួយសប្តាហ៍បន្តិច នៅមុនពេលដែលគណបក្សនយោបាយនានា នឹងដាក់បញ្ជីឈ្មោះ ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីជំនួសតំណែងរបស់បងប្អូន ដែលត្រូវបាត់បង់។ ប្រសិនបើបងប្អូនបន្ត ដើម្បីចង់ចូលរួមចំណែក ក្នុងការបន្តបេសកកម្ម ជាមេភូមិ ចៅសង្កាត់ ជាជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ឬសមាជិកក្រុមប្រឹក្សាស្រុកខេត្ត-រាជធានី យើងនៅបន្តទទួលស្វាគមន៍ ចំពោះបងប្អូន»។ សូមបញ្ជាកផងដែរថានេះគឺជាការផ្ញើសារលើកទី២ហើយរបស់លោក ហ៊ុន សែន ។ដែលលើកទីមួយធ្វើឡើងនៅប៉ុន្មានថ្ងៃមុន
ដែលតុលាការកំពូលមិនទាន់បានប្រកាសសាលក្រមរំលាយគណបក្សសង្គ្រោះជាតិ ។
សូមទស្សនាវីឌីអូ៖

No comments