ពត៍មានថ្មីៗ

(សូមអាន)តើ​គួរ​លាងសម្អាត​រថយន្ត ​ប៉ុន្មាន​ដង​ក្នុង​មួយ​ខែ ទើប​ជា​រឿង​ត្រឹមត្រូវ?

ការ​លាង​សម្អាត​រថយន្ត​​​ជា​ប្រចាំ​ អាច​ជួយ​ថែ​​ទាំ​រថយន្ត​ឲ្យ​នៅថ្មី​​ស្អាត​ជានិច្ច។ គេ​អាច​​ទៅ​រក​សេវា​លាង​រថយន្ត​តាម​ទីតាំង​នានា​​ ឬ​​មួយ​​ឆ្លៀត​ពេល​ទំនេរ​​លាង​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​ក៏​បាន​​​។ តើ​គួរ​​លាង​រថយន្ត​ប៉ុន្មាន​ដង​ក្នុង​មួយ​ខែ ទើប​ជា​រឿង​ត្រឹមត្រូវ?





តាម​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា គេ​គួរ​លាង​សំអាត​រថយន្ត​ឲ្យ​បាន​ ១ ដង​ក្នុង​មួយ​សប្ដាហ៍ បើ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ៖ បើកបរ​ក្នុង​តំបន់​ឧស្សាហកម្ម​និង​សំណង់​មមាញឹក តំបន់​មាត់​សមុទ្រ (សារធាតុ​អំបិល​ក្នុង​ខ្យល់​អាច​បង្ក​ឲ្យ​បង្គំ​គ្រឿង​ក្នុង​ឆាប់​ច្រេះ) តំបន់​មាន​ដី​ហុយ​ច្រើន ទម្លាប់​ចត​រថយន្ត​នៅ​ខាង​ក្រៅ​ជា​ប្រចាំ (ក្រោម​ដើម​ឈើ​មាន​ស្លឹក​ឈើ​ជ្រុះ​និង​មាន​សត្វ​បក្សី) អាកាសធាតុ​មិន​អំណោយផល ដូច​ជា​កម្ដៅ​កើន​ឡើង​ខ្ពស់, ធ្លាក់​ព្រិល និង​ភ្លៀង​ខ្លាំង។ ​បើ​រថយន្ត​​ទុក​ចោល​ក្នុង​ផ្ទះ​ ​មិន​សូវ​ជិះ​​ធ្វើ​ដំណើរ​ទៅ​ណា​មកណា​​ ឬ​យូរៗ​​​ជិះ​ទៅ​​​ណា​ម្ដង យ៉ាង​ហោច​ណាស់​ក៏​គួរ​លាង​សម្អាត ១ ដង​ក្នុង​មួយ​ខែ។​ +ហេតុអ្វី​ចាំ​បាច់​ត្រូវ​លាង​សម្អាត​រថយន្ត​ជា​ប្រចាំ? លោក រតនៈ ម្ចាស់​មជ្ឈមណ្ឌល​ថែទាំរថយន្ត​​រតនៈ ធ្លាប់​ប្រាប់ Sabay ថា ​រថយន្ត​ដែល​ជិះ​ច្រើន​ឆ្នាំ ជាពិសេស​រថយន្ត​ដែល​បើកបរ​លើផ្លូវ​ដែលមាន​ដី​ហុយ ​នាំ​ឲ្យ​មាន​ធូលី​តោង​ជាប់​មកជា​មួយ ឬ​ដី​ដែល​ជាប់​ជាមួយ​ស្បែកជើង។​ តាម​បទពិសោធ​​​របស់លោក​ រថយន្ត​ខ្លះ​មាន​ដក់​ទឹក​នៅ​បាត​ផ្នែក​ខាងក្នុង ដូចនេះ​វា​នាំទៅរក​ការពុក​ច្រេះ​បាត​ឡាន​ជាដើម។ ដូច្នេះ បើ​​មិន​ធ្លាប់​សម្អាត មិនបាន​ដឹងថា ​វា​កខ្វក់​ត្រង់ណា លុះត្រាតែ​សម្អាត​ទើប​ច្បាស់។





ម្ចាស់ទីតាំង​​​​បើក​សេវា​លាង​រថយន្ត​នេះ​បន្ត​​ទៀត​ថា ការ​លាង​សម្អាត​ក៏​ដើម្បី​​សុខភាព​​អ្នក​​ជិះ​និង​អ្នក​រួម​ដំណើរ។ "ដូចដឹង​ហើយ បើ​អ្នកបើក​កញ្ចក់ ធូលី​ដី​នឹង​ប៉ើង​ចូលក្នុង​រថយន្ត​ដោយ​ចៀស​មិន​ផុត។ ឯក្នុង​រថយន្ត​របស់​អ្នក​ គឺ​បិទ​ជិត ពេល​អ្នកបើក​ម៉ាស៊ីនត្រជាក់ ភាពកខ្វក់​នោះ​នឹង​ប៉ះពាល់។ ករណី​ខ្លះទៀត​បណ្តាល​ឲ្យ​មាន​ក្លិន​មិនល្អ​ក្នុង​រថយន្ត មិនមាន​​អារម្មណ៍​សុខ​ស្រូល ​ពេល​ជិះ​​ធ្វើ​ដំណើរ​"។ លោក​ថា ការ​លាង​សម្អាត​រថយន្ត​ ធ្វើ​ឲ្យ​រថយន្ត​មើលទៅនៅ​ថ្មី​ចាំ​ឆ្នាំ​ នៅ​ពេល​ចង់​លក់​ចេញ​ទៅ​វិញ គេ​ប្រាកដ​ជា​មើល​រូបរាង​ខាង​ក្រៅ​ជា​ចម្បង ព្រោះ​បើ​កាល​ណា​តួ​ខ្លួន​ស្អាត, ទឹក​ថ្នាំ​នៅ​ភ្លឺ​ល្អ នោះ​គេ​ក៏​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​វិញ​ដែរ ស្រប​ពេល​គេ​ហ៊ាន​សន្មត​បាន​ថា​អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​ចេះ​ថែទាំ​រថយន្ត​បាន​ល្អ។ បើ​តាម​ម្ចាស់​​​ទីតាំង​លាង​​រថយន្ត​រូប​នេះ​បញ្ជាក់​ថា តាម​​​បច្ចេកទេស​ការលាង​សម្អាត​មិនមែន​គ្រាន់តែ​យក​ទឹកសាប៊ូ​មក​លាងសើរៗទេ គឺ​បក និង​ដោះ​លាង​ដល់​បាត​ខាងក្រោម​តែម្តង ដោយ​សម្អាត​ជាច្រើន​សារ ដាក់​ហាល​ក្រោម​កម្តៅថ្ងៃ ផ្លុំ​ខ្យល់​ស​ម្ងួ​ត​រហូតដល់​ស្ងួត​ល្អ ទើប​រៀបបញ្ចូល​វិញ។ ក្រោយ​ការសម្អាត អ្នក​​បើកបរ​នឹងមាន​អារម្មណ៍​ថា មាន​ផាសុខភាព​ជាង​មុន៕




ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​​ ​កុំ​ភ្លេច​ចុច Like Page

No comments