ពត៍មានថ្មីៗ

អ្នក​សិល្បៈ​៦​​រូប​បង្ហាញ​មុខ​កូន​ប្រពន្ធ​ទាំង​គ្មាន​ដំណឹង​​រៀប​ការមានដូចជា...



ជា​ធម្មតា​មុន​ចូល​រោង​ការ​ ឬបញ្ចប់​ភាព​នៅ​លីវ​ អ្នក​សិល្បៈ​​ភាគ​ច្រើន​តែង​​​ប្រកាស​ប្រាប់​មហាជន​​ឲ្យ​បាន​ដឹង​ជា​សាធារណៈ​ជាក់​ជា​ពុំខាន​​ ដោយ​ឡែក​អ្នក​សិល្បៈ​៦ រូប​នេះ​វិញ​មិន​ធ្លាប់​លេចឮ​ដំណឹង​រៀប​ការ​អ្វី​ឡើយ​​​ ស្រាប់​តែ​ថ្មីៗ​នេះ​បង្ហាញ​មុខ​ប្រពន្ធ​កូន​ជា​សាធារណៈ​ធ្វើ​ឲ្យ​ផ្អើល​អស់​​មហាជនទាំង​ក្នុង ​និង​ក្រៅ​សិល្បៈ។ អ្នក​សិល្បៈ​ទាំង​៦ រូប​រៀប​រាប់​ខាង​លើ​​មាន​ដូច​ជា​៖​​ ១/ តារា​ចម្រៀង​ផលិតកម្ម​សាន់​ដេ​ លោក ខាត់ ជេមស៍​ ​បាន​បង្ហាញ​មុខ​មាត់​​ប្រពន្ធ​ និង​កូន​របស់​ខ្លួន​ជា​សាធារណៈ​ក្នុង​ដំណើរ​កម្សាន្ត​មួយ​នៅ​លើ​ទឹក​ដី​អង្គរ​ នៃ​ខេត្ត​សៀមរាប ក្រោយ​ពី​​ព្យាយាម​​លាក់​បាំង​​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​។



២/ សម្រាប់​ពិធី​ការិនី​​ចាស់​វស្សា​អ្នកនាង យុគ ចិន្តា វិញ​​​​បាន​ប្រកាស​​ទទួល​ស្គាល់​ថា​កុមារី​វ័យ​ជំទង់​ ឈ្មោះ​ អម អាយុ​១៤ ឆ្នាំ​ថា​ជា​កូន​ស្រី​ខ្លួន។​ ការ​ប្រកាស​ធ្វើ​ឡើង​​​នៅ​ថ្ងៃ​ អម ចេញ​ទៅ​ប្រឡង​ចម្រៀង​នៅ​ប្រទេស​សិង្ហបុរី​ ក្រោយ​ពី​ព្យាយាម​លាក់​បាំង​​ជា​ច្រើន​ឆ្នាំ​ថា​កុមារី​រូប​នេះ​ជា​ក្មួយ​ស្រី​របស់​នាង​។



៣/ អតីត​តារា​ចម្រៀង​ផលិតកម្ម​ថោន​ លោក ណាំ ប៊ុណ្ណារ័ត្ន ក្រោយ​ពី​ស្ងប់​ស្ងាត់​ពី​សិល្បៈ​អស់​មួយ​រយៈ​មក ស្រាប់​តែ​ថ្មីៗ​នេះ​លោក​បាន​បង្ហាញ​មុខ​កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​មហាជន​ ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ផង​ដែរ​។



៤/ ចំណែក​ឯ​តារា​​សម្ដែង​សាច់​ស​ខ្ចី​អ្នកនាង ឈិត សុជាតា វិញ​មិន​ធ្លាប់​លេចឮ​ដំណឹង​រៀប​ការ​ ឬទាក់​ទង​ជាមួយ​បុរស​​ណា​ម្នាក់​នោះ​ទេ បែរ​ជា​បែក​​ធ្លាយ​ព័ត៌មាន​ថា​នាង​មាន​កូន​ភ្លោះ​ប្រុស​ស្រី​ ២ រូប​​យ៉ាង​ស្រស់​ស្អាត​។



/ ងាក​មក​ចាប់​អារម្មណ៍​អតីត​ Freshie Boy ជយលាភី​លេខ​១ កាល​ពី​ឆ្នាំ​២០០៨ លោក កែវ បូរ៉ា ឯណេះ​វិញ​មិន​ខុស​ពី​រៀម​ច្បង​សិល្បៈ​ខាង​លើ​ប៉ុន្មាន​ឡើយ​។ លោក​បាន​បង្ហាញ​មុខ​ប្រពន្ធ​កូន​ទៅ​កាន់​មហា​ជន​ ទាំង​មិន​ធ្លាប់​លេចឮ​ដំណឹង​រៀប​​ការ​ ឬ​មាន​ទំនាក់​ទំនង​ជា​មួយ​នារី​ណា​ម្នាក់​ឡើយ​។



៦/ក្រឡេក​មក​ចាប់​អារម្មណ៍ ​ឌីជេ ក្ដឹប​ វិញ​​​ក៏​មិន​ខុស​​ពី​លោក​ កែវ បូរ៉ា​ ប៉ុន្មាន​ដែរ​ ថ្មី​នេះ​លោកបាន​បង្ហាញ​រូប​ថត​ប្រពន្ធ​​ និង​កូន​សម្រាក​នៅ​មន្ទីរ​ពេទ្យ​មួយ ព្រម​ទាំង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ទៀត​ផង​។​​​​​​​​​​​​

No comments