ពត៍មានថ្មីៗ

រឿង​អាក្រក់ ៧​យ៉ាងដែលយើងគួរដឹង កើត​ឡើង​ក្នុង​ខ្លួន​​ពេល​អាកាសធាតុ​ត្រជាក់(មានវីអូ)

តាម​សាស្ត្រាចារ្យ​ផ្នែក​ឱសថ​នៃ​សាកល​វិទ្យាល័យ Langone Health លោក Albert Ahn បាន​ឲ្យ​ដឹង​ថា​បម្រែបម្រួល​អាកាសធាតុ អាច​ធ្វើ​អោយ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ច្រើន​ក្នុង​ខ្លួន​និង​ខួរ​ក្បាល​របស់​មនុស្ស។ ដូច្នេះ​គ្រប់​គ្នា​គួរ​តែ​ដឹង​ពី​បម្រែបម្រួល​​នេះ​ ដើម្បី​រក្សា​រាង​កាយ​ឲ្យ​មាន​សុខភាព​ល្អ​គ្រប់​រដូវ​កាល​ទាំង​អស់។



ខាង​ក្រោម​នេះ គឺ​ជា​រឿង​មិនធម្មតា ៧​យ៉ាង​ កើត​ឡើង​ក្នុង​ខ្លួន​អ្នក​ពេល​អាកាសធាតុ​ត្រជាក់៖ ១. អាកាស​ធាតុ​ត្រជាក់ បែរ​ជា​ដុត​កាឡូរី​បន្ថែម​ក្នុង​រាង​កាយ ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា​ចំនួន​កាឡូរី​ដែល​ត្រូវ​បាន​ដុត​បំផ្លាញ​អាច​កើត​ឡើង​យ៉ាង​ខ្លាំង​នៅ​ពេល​អាកាសធាតុ​ត្រជាក់ ដោយ​សារ​តែ​រាងកាយ​របស់​អ្នក​ធ្វើ​ការ​ច្រើន​ជាង​មុន​ដើម្បី​រក្សា​កម្ដៅ​ក្នុង​ខ្លួន។ ២. ម្រាម​ដៃ​របស់​អ្នក​ចាប់​ផ្ដើម​រួញ ធ្លាប់​សង្កេត​មើល​ទេ​ថា ចិញ្ចៀន​របស់​អ្នក​ហាក់​បី​ដូច​ជា​រលុង​នៅ​ពេល​អាកាសធាតុ​ត្រជាក់? លោក Ahn បាន​ពន្យល់​ថា "អាកាសធាតុ​ត្រជាក់​ធ្វើ​ឲ្យ​មាន​ភាព​រាំង​ស្ទះ​ក្នុង​សរសៃ​ឈាម​ក្នុង​ការ​រក្សា​កម្ដៅ​រាង​កាយ ដូច្នេះ​ហើយ​វា​ធ្វើ​អោយ​ម្រាម​ដៃ​របស់​អ្នក​មាន​លំហូរ​ឈាម​តិច​តួច​និង​ចាប់​ផ្ដើម​រួញ​តូច។"



៣. អ្នក​អាច​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​ចុង​ដៃ ចុង​ជើង និង​​ត្រចៀក នៅ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់ ចុង​ដៃ ចុង​ជើង និង​ត្រចៀក​របស់​អ្នក​អាច​នឹង​ទទួល​អារម្មណ៍​ឈឺ​ចាប់​ដោយ​សារ​តែ​សរសៃ​ឈាម​តូច​ៗ​ដែល​បញ្ជូន​ឈាម​ទៅ​កាន់​ស្បែក​ត្រូវ​បាន​រា​រាំង។ លោក Ahn បាន​និយាយ​ថា "វា​មិន​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​នោះ​ទេ គ្រាន់​តែ​វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ប៉ុណ្ណោះ។" ៤. ភ្នែក​របស់​អ្នក​អាច​នឹង​រង​ការ​ឈឺ​ចាប់ តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ខ្យល់​ត្រជាក់​និង​ព្រិល​អាច​ប៉ះ​ពាល់​ភ្នែក​របស់​អ្នក​បាន។ ពន្លឺ​ព្រះ​អាទិត្យ​ដែល​ចាំង​ពី​ព្រិល​អាច​ប៉ះ​ពាល់​ដល់​កញ្ចក់​ភ្នែក​និង​ធ្វើ​អោយ​វា​រលាក។ អ្នក​ត្រូវ​ប្រាកដ​ថា​ពាក់​វ៉ែនតា​ត្រឹមត្រូវ​នៅ​ពេល​ធ្លាក់​ព្រិល។ ៥. មុខ​របស់​អ្នក​ឡើង​ក្រហម ពេល​អាកាសធាតុ​ចុះ​ត្រជាក់ ថ្ពាល់​និង​ច្រមុះ​របស់​អ្នក​ឡើង​ក្រហម​ដោយ​សារ​តែ​ឈាម​នៅ​ក្នុង​តំបន់​ទាំងនោះ​កំពុង​ត្រូវ​បាន​ប្ដូរ​ទិសដៅ​ទៅកាន់​បេះ​ដូង​និង​សួត​របស់​អ្នក​ដើម្បី​រក្សា​កម្ដៅ​ក្នុង​ខ្លួន។ នៅ​ពេល​ដែល​អ្នក​ទទួល​កម្ដៅ​ធម្មតា​វិញ ឈាម​នឹង​ទាំង​នោះ​នឹង​ហូរ​ទៅ​កាន់​កន្លែង​ដើម​វិញ។



៦. អ្នក​អាច​ប្រឈម​មុខ​ខ្លាំង​នឹង​ជំងឺ​គាំង​បេះដូង លោក Ahn និយាយ​ថា "នៅ​ពេល​ដែល​រាង​កាយ​របស់​អ្នក​កំពុង​ព្យាយាម​រក្សា​កម្ដៅ វា​នឹង​បង្កើន​សម្ពាធ​បន្ថែម​ទៀត​ដល់​បេះដូង ដោយ​សារ​តែ​បេះដូង​ត្រូវ​ការ​បញ្ជូន​ឈាម​ខ្លាំង​ជាង​មុន ជា​ហេតុ​ធ្វើ​ឲ្យ​ហានិភ័យ​នៃ​ការ​គាំង​បេះ​ដូង​មាន​កម្រិត​ខ្ពស់​ពេល​អាកាសធាតុ​ត្រជាក់។" ៧. អ្នក​អាច​ឆាប់​ផ្លាស់​ប្ដូរ​អារម្មណ៍ នៅ​ក្នុង​រដូវ​រងា រាង​កាយ​របស់​អ្នក​មិន​អាច​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់​គ្រាន់ ​និង​នាំ​ឲ្យ​មាន​កង្វះ​ខាត​ជាតិ​វីតាមីន D ជា​ហេតុ​ធ្វើ​អោយ​អ្នក​ឆាប់​ផ្លាស់​ប្ដូរ​អារម្មណ៍៕



ទស្សនាវីឌីអូ៖
 

No comments