ពត៍មានថ្មីៗ

ពូកែទើសមែនទេ! លោក វិល្លាម ដាក់មួយម៉ាត់នេះដូចសំពងក្បាលអ្នកពូកែទើសមួយដំបង

ថ្មីៗនេះសង្កេតឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនមានការតាមដានយ៉ាងយកចិត្តទុកដាក់ក្រោយលេចឮព័ត៌មានថា កវីតូច ពេជ្រ ថៃ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ មានអាយុលើសខុសពីលក្ខខណ្ឌ ។ បន្ទាប់ពីលេចឮដំណឹងនេះ ខាងក្រុមគ្រួសារកុមារា ពេជ្រ ថៃ ក៏បានបង្ហោះរូបសំបុត្រកំណើតដើម្បីជម្រះមន្ទិលសង្ស័យរបស់មហាជនដែលការពិត ពេជ្រ ថៃ មានអាយុប្រហែលខ្ទង់១៣ឆ្នាំប៉ុណ្ណោះ ព្រោះក្មេងប្រុសម្នាក់នេះកើតនៅថ្ងៃទី២៤ មីនា ២០០៤ ។ ក្នុងនោះដែរក៏មានមនុស្សមួយចំនួនតូចមិនជឿដែររហូតស្នើអោយ ពេជ្រ ថៃ ទៅធ្វើតេស្ដ DNA ដើម្បីបញ្ជាក់ការពិត ។ ទន្ទឹមហ្នឹងនេះលោក វិល្លាម អ្នកវិភាគឯករាជ្យម្នាក់ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីមហាជនក្នុងបណ្ដាញសង្គមក៏បានបញ្ចេញមតិផ្ទាល់ខ្លួនផងដែរទាក់ទងហ្នឹងរឿងនេះ ។ លោកបានសរសេររៀបរា​ប់ថា៖ «យូយូអត់ការងារធ្វេីទៅឈ្នានីសកូនក្មេង បេីខ្វល់រឿងជាតិបាន១០ភាគរយរឿងអត់ប្រយោជន៍ចឹងប្រហែលល្អណាស់ ខ្ញុំមិនស្គាល់ក្មេងនឹងទេ ចង់ប្រលងជាប់ជាអទិទេពក៏គាត់ជាគាត់ហេីយខ្ញុំជាខ្ញុំដដែល អត់ទាំងដែលស្ដាប់ The Voice នឹងផងតែខ្ញុំកាន់ជេីងភាពត្រឹមត្រូវ …មិនថាមនុស្សណាក៏ដោយ ទោះមនុស្សខ្ញុំស្អប់ បេីគេធ្វេីរឿងណាមួយត្រូវក៏ខ្ញុំគាំទ្រគេដែរ តែរឿងសំបុត្របញ្ជាក់កំណេីតនេះគឺព្រះសង្ហារៀងនៅខ្ពស់ បេីថតចឹងវាមិនឃេីញរូបព្រះសង្ហាទេ រីឯថ្ងៃខែឆ្នាំវិញវាមិនប្រាកដទេ ព្រោះលិខិតបញ្ជាក់កំណេីត ធ្វេីក្រោយសំបុត្រកំណេីត អ្នកខ្លះកេីតឆ្នាំ ១៩៨០ មកធ្វេីសំបុត្របញ្ជាក់កំណេីតនៅឆ្នាំ ២០០៥ ២០០៦ ផង ……. !!!! បេីរឿងខុសថ្ងៃខុសខែបន្តិចបន្តួចវាពិបាកយកជាការណាស់ព្រោះខុសព្រោងព្រាតមានខ្លះទៅជាកេីតតាំងពី១០០ឆ្នាំមុនក៏មាន បេីបានបង្ហោះប៉ុណ្ណឹងខាងឃុំគេដឹងហេីយថាសំបុត្រនឹងក្លែងក្លាយឬមិនក្លែងក្លាយ បេីគេក្លែងឯកសានឹងមែនទុកអោយអាជ្ញាធរដោះស្រាយទៅ កុំទៅអូសរឿងដល់ថ្នាក់ប្ដឹងផ្ដល់គុកច្រវ៉ាក់ អានឹងវាទៅជារឿងហួសហេតុហេីយ 😃 ទៅរៀនច្បាប់ម្ដងទៀត ហេីយស្គាល់អ្វីជាលិខិតរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិសិនទៅ កុំអាឡេអាឡឺចឹង កុំអោយគេថា មនុស្សចាស់តោងក្មេងយកល្បី»

No comments