ហេតុផលអ្វី ! បានជាប្ដីអារ-ក សម្លាប់ប្រពន្ធ រួចចងកសម្លាប់ខ្លួនតាមក្រោយ នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
(ភ្នំពេញ)៖ មានអំពើឃាតកម្មមួយបានកើតឡើង ដោយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសជាប្ដីបានអារ-កសម្លាប់ប្រពន្ធរបស់ខ្លួនចោល រួចរត់ទៅចងកសម្លាប់ខ្លួនឯងតាមក្រោយ នៅក្នុងបន្ទប់ជួល។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងចុះយកព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា អំពើឃាតកម្មដ៏សាហាវនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា ប្ដីជាអ្នកអារ-កសម្លាប់ប្រពន្ធ រួចបានទៅចងកសម្លាប់ខ្លួនតាមក្រោយ ដោយស្ថានភាពស្លាប់វិញ
ប្រពន្ធដេកស្លាប់នៅក្នុងមុងស្លៀកសារ៉ុងចង់ពុង ហើយប្ដីវិញស្លាប់ទាំងអាក្រាតកាយ នៅជាប់នឹងចំរឹងបង្អួច។ សមត្ថកិច្ចបានបញ្ជាក់ថា បុរសជាប្ដីឈ្មោះហៅថា តាខ្លី អាយុប្រហែល៤០ឆ្នាំ ហើយប្រពន្ធឈ្មោះហៅថា ចែ ស អាយុប្រហែល៤០ឆ្នាំ។ ជុំវិញករណីឃាតកម្មនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ពីមូលហេតុពិតប្រាកដនៅឡើយទេ ព្រោះពេលនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ដ។ សម្រាប់ព័ត៌មានលម្អិត នឹងជម្រាបទៅនៅពេលបន្ដិចទៀតនេះ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvngneTNvI-JiMl1267ZSWtw2vpCKSoYHFBDUfXszgHKEzzrStI8iiNAgo7xd5BX3JysSU32_nq4i01hlAh3MPeJyqJ80QiX12M6BXfQDj_u5Te6TK9uLb3W2YDevBQ_jvDjTl8j18PAfQ/s640/fn-2017-11-11-08-42-07-0.jpg)

No comments