អ៊ីវ៉ា ព្រមទទួល តែ លីអ៊ី វ៉ាធីណា នៅប្រកាសដាច់ខាតមិនបន្ទូរដៃ បុរសទម្លាយរឿងបានប្រាណព្រោះថា..
ភ្នំពេញ៖ បើទោះជា លោក ឆៃ ណាតូ បាន (Live video ) បកស្រាយជុំវិញរឿងរ៉ាវ និងរូបថត ដែលបង្កឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសតារាចម្រៀងអ៊ីវ៉ា និង អ៊ីវ៉ាធីណា។ និងបញ្ជាក់ថា «គណនី Facebook របស់គេត្រូវបានជនអនាមិក Hack ហើយកាត់រូបថតលោកទៅផុស ក្នុងន័យធ្វើបាបនោះ»។
ក្រោយបានឃើញនូវវីដេអូឃ្លីបរបស់ម្ចាស់គណនីហ្វេសប៊ុក ឆៃ ណាតូ ដែលចេញមុខសំពះសុំទោសទាំងទឹកភ្នែករួចមក តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា បានឆ្លើយតបទៅវិញថា នាងយល់ព្រមលើកលែងទោសឱ្យយុវជនខាងលើ ដោយសម្រេចដកពាក្យបណ្តឹងវិញ ព្រោះអាណិតដល់យុវជនរូបនេះ ដែលជាពោះម៉ាយកូន២ ពិសេសព្រមចេញមុខទទួលកំហុសរបស់ខ្លួន និងសុំទោសជាសាធារណៈ។
ដោយឡែក តារាចម្រៀងលី អ៊ីវ៉ាធីណា នៅតែប្រកាសដាច់អហង្ការថា នាងមិនអាចលើកលែងឱ្យយុវជននោះជាដាច់ខាត ពោលគឺនាងនៅតែបន្តដាក់ពាក្យបណ្តឹង ដើម្បីឱ្យមនុស្សដែលប្រព្រឹត្តកំហុសឆ្គង ចេះរាងចាល មិនអាចគ្រាន់តែធ្វើខុសហើយ សុំទោស ១ម៉ាត់ អាចរួចខ្លួននោះទេ។ គួរបញ្ញាក់ផងដែរថា ទាំងកញ្ញាអ៊ីវ៉ា និងអ៊ីវ៉ាធីណា សុទ្ធតែលើកឡើងដូចគ្នាថា ករណីខាងលើនេះ ទំនងជាមានមនុស្សនៅពីក្រោយខ្នង ជួលយុវជន ឆៃ ណាតូ ក្នុងបំណងចង់វាយប្រហារបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកនាង ដែលខំសាងឡើងទាំងលំបាកលំបិន៕
No comments