ពិតជាអាសូរណាស់! ព្រោះតែខ្វះលុយ ឪពុកសុខចិត្តខ្ចីឈាមសិនក៏គ្រូពេទ្យមិនឲ្យ គេទុករហូតដល់កូនស្លាប់តែម្តង (មានវីដេអូ)
បើទោះបីជាកូនប្រុសរបស់បងប្រុសម្នាក់នេះស្លាប់ជិតមួយខែក៏ដោយ ក៏បងប្រុសម្នាក់នេះនៅតែនឹកស្រណោះកូនជាទីស្រលាញ់របស់គាត់ជាពន់ពេក ដែលមិនគួរណាគ្រូពេទ្យដាច់ចិត្តទុកឲ្យកូនរបស់គាត់ស្លាប់ទាំងវ័យក្មេងដូចនេះសោះដែលមិនគួរណាមិនយោគយល់ដល់គ្នាអ្នកក្រសោះ ក្នុងនោះបងប្រុសខាងលើដែលមានឈ្មោះថា Vich Ty ក៏បានរៀបរាប់យ៉ាងក្តុកក្តួលបំផុតដែលមានអត្ថន័យដូចខាងក្រោមនេះ៖
ដេវីដ មុនពេលស្លាប់ កំពុងធ្វើដំណើរទៅវះកាត់នៅភ្នំពេញកាលពីថ្ងៃទី23-07-2017 ហើយប៉ាសង្ឃឹមថា កូនប្រុសសំលាញ់បានសុខសប្បាយ តែកូនប្រុសខ្ញុំស្លាប់យ៉ាងអាណោចអាធមបំផុត ខ្ញុំក្តុកក្តួលក្នុងចិត្តណាស់លោកអើយ កូនស្លាប់ក្នុងវ័យអាយុ15ឆ្នាំ កាលពីថ្ងៃទី26-07-2017 ក៍ដោយសារតែពេទ្យត្រូវការលុយ មិនព្រមផ្តល់ឈាម
ខ្ញុំអង្វរសុំអោយពេទ្យផ្តល់ឈាមជួយដល់កូនប្រុសខ្ញុំមុនសិន ហើយខ្ញុំនាំបងប្អូនទៅផ្តល់ឈាមសងពេទ្យវិញ ក៍ពេទ្យមិនព្រមដែរ គេទុកអោយកូនខ្ញុំស្លាប់ភ្លាមៗនៅមន្ទីរពេទ្យhope រាជធានីភ្នំពេញ ដោយសារការវះកាត់ខ្វះឈាម តទៅខ្ញុំសូមអង្វរដល់ក្រសួងសុខាភិបាល មានមេត្តាចិត្តអាណិតអាសូរ និង យោគយល់ដល់កូនខ្មែរអ្នកក្រផង។ តែក្នុងនោះក៏មានអ្នក Comment តបវិញថា៖ បើតាមដឹងនៅHope គ្មានស្តុកឈាមនោះទេ បើអ្នកជំងឺត្រូវដាក់ឈាម តំរូវអោយបងប្អូនត្រូវបរិចាកនៅមជ្ឍមណ្ឌលជាតិផ្តល់ឈាមដើម្បីដោះដូរ ហើយក្រុមឈាមប្រភេទខ្លះក៏ពិបាករក។ សូម្បីពេទ្យរដ្ឋធំៗខ្លួនឯងក៍តំរូវអោយស្វែងរកបងប្អូនមិត្តភក្តិជួយបរិចាកដែរ តែ បើនិយាយអោយខ្ចីឈាមពេទ្យដាក់សិន គឺគាត់មិនយល់នឹងរឿងនឹងតែម្តង បេីតាមទិន្ន័យ ក្នុងស្រុកយេីងកំពុងមានខ្វះខាតឈាមច្រេីន តម្រូវការឈាម100ផ្លេាក មាននាក់បរិច្ចាកតែ24ផ្លេាកទេ។ បេីបន្ទេាសពេទ្យទាំងស្រុងក៏មិនត្រូវដែរ គេមិនអាចជប់ឈាមមកបានទេ មានតែស្មារតីប្រជាជនតែប៉ុណ្ណេាះដែលចូលរួមបរិច្ចាកឈាមទាំងអស់គ្នាតាមលទ្ធភាព៕
No comments