សូមជួយស៊ែរបន្ទាន់!!! ឥទ្ធិពលព្យុះឈ្មោះចម្លែកមួយគឺ ព្យុះជាន់ខ្លា (CHOAN KHLA) នឹងមកដល់កម្ពុជាពេលល្ងាចនេះហើយដោយសារតែ...
បើតាមសេចក្ដី ជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ឥទ្ធិពលព្យុះជាន់ខ្លា (Choan Khla) នឹងធ្វើឲ្យរាជធានីភ្នំពេញ មានខ្យល់ និងភ្លៀងធ្លាក់ ចាប់ពីព្រលប់ថ្ងៃទី២៨ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីល្ងាចក្នុងថ្ងៃនេះ។ ក្នុងនោះផងដែរក៏មានខេត្តមួយចំនួនទៀត ដូចជាបាត់ដំបង បន្ទាយមានជ័យ កំពង់ចាម សៀមរាប ស្វាយរៀង ព្រៃវែង និងកំពង់ធំ ក៏អាចមានភ្លៀងធ្លាក់ខ្លាំងដែរ។
ព្យុះថ្មីមួយទៀត ឈ្មោះ ជាន់ខ្លា បានកើតឡើងនៅសមុទ្រចិនខាងត្បូង និងកំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម។ លក្ខណៈបែបនេះ នឹងធ្វើឲ្យកម្ពុជារងឥទ្ធិពលខ្លះ រហូតមានភ្លៀងធ្លាក់នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ៕
No comments